គ្រីស្តបរិស័ទនៅចិនសម្ភោធព្រះវិហារកាតូលិកពីរបន្ថែមទៀត

ព្រះវិហារកាតូលិកថ្មីពីរកន្លែងត្រូវបានបើកសម្ភោធដើម្បីបម្រើគ្រីស្តបរិស័ទនៅក្នុងប្រទេសចិន នៅក្នុងថ្ងៃតែមួយជាមួយគ្នា។

ទីភ្នាក់ងារព័ត៌មាន ហ្វីដេស បានរាយការណ៍ថា ព្រះវិហារមួយកន្លែងគឺនៅទីក្រុងវូហាន (Wohan ) ខេត្តហ៊ឺប៉ី ដោយព្រះវិហារនេះមានទំហំប្រមាណជា ៥២៥ ម៉ែត្រការ៉េ ដែលអាចផ្តល់កន្លែងអធិដ្ឋានដល់គ្រីស្តបរិស័ទប្រមាណជា ៥០០ នាក់  ហើយនិងមានប៉មជួងពិសិដ្ឋដែលមានកំពស់ ៣៣ ម៉ែត្រ។

ព្រះវិហារនេះត្រូវបានសម្ពោធដោយលោកអភិបាល ហ្វ្រេនស៊ី ជី ជីងគី ( Francis Cui Qingqi) អភិបាលនៃព្រះសហគមន៍ហានកូ/វូហាន (Hankou/Wuhan)។

ប្រភពដដែលបានបន្តទៀតថា ព្រះវិហារមួយទៀតគឺនៅក្នុងព្រះសហគមន៍ តៃយួន (Taiyuan) ដែលសម្ពោធដោយលោកអភិបាល ប៉ូល ម៉េង នីងយូ (Paul Meng Ningyou) អភិបាលនៃព្រះសហគមន៍ ភូមិភាគ តៃយួននេះតែម្តង។

ព្រះវិហារថ្មីទាំងនេះសុទ្ធតែសាងសង់ឡើងដើម្បីឧទ្ទិសដល់សន្តយូសេប  ហើយត្រូវបានសម្ភោធនៅថ្ងៃទី ១០ ខែឧសភា ដូចគ្នា៕

Daily Program

Livesteam thumbnail