គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គំរាមកំហែងធំបំផុតដល់កុមារនៅស៊ីរី

មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ យូនីសេហ្វ បានព្រមានថា នៅក្នុងប្រទេសស៊ីរី ការគំរាមកំហែងដ៏ធំបំផុតចំពោះកុមារគឺ អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានក្លាយជាមូលហេតុចម្បងនៃការស្លាប់ និងរបួសកុមារនៅក្នុងប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាមនេះ។

​          លោក រីកាដូ ភីរ៉េស (Ricardo Pires)ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​យូនីសេហ្វ បាននិយាយក្នុង​សន្និសីទ​សារព័ត៌មាន​ ក្នុង​ទីក្រុង​ហ្សឺណែវ ហើយត្រូវបានវ៉ាទីកង់ដកស្រង់សម្ដីថា អ្នកស្លាប់ និងរបួសដោយសារអាវុធជាតិផ្ទុះទាំងនេះ រួមមានគ្រាប់បែក គ្រាប់កាំភ្លើង គ្រាប់ផ្លោង គ្រាប់បែកដៃ និងគ្រាប់មីន ដែលមិនបានផ្ទុះដែលបន្សល់ទុករាប់សិបនៅទូទាំងប្រទេសស៊ីរី។​

លោកបានអំពាវនាវថា យើងត្រូវជំរុញឱ្យមានការបង្កើនកិច្ចខិតខំប្រឹងប្រែងបោសសម្អាតគ្រាប់យុទ្ធភណ្ឌ ដើម្បីយកសំណល់នៃសង្រ្គាម និងធ្វើឱ្យសហគមន៍មានសុវត្ថិភាពឡើងវិញ។​

ជាងនេះទៅទៀត លោកបានអំពាវនាវឱ្យផ្តល់ការគាំទ្រយ៉ាងទូលំទូលាយសម្រាប់អ្នកនៅរស់រានមានជីវិត រួមទាំងការថែទាំសុខភាព ការស្តារនីតិសម្បទា និងសេវាផ្លូវចិត្ត។

លោកបានលើកឡើងថា ត្រឹមតែក្នុងខែធ្នូឆ្នាំ២០២៤ អង្គការយូនីសេហ្វបានទទួលរបាយការណ៍ថា ជាមធ្យមកុមារស៊ីរីប្រហែលជា ៤ នាក់ បាត់បង់ជីវិត​ ឬរបួសដោយសារតែសំណល់អាវុធយុទ្ធភណ្ឌនៅស៊ីរី៕

Daily Program

Livesteam thumbnail