គោលនយោបាយការបរទេសសម្តេចប៉ាបឡេអូទី១៤ផ្តោតលើគោលដៅបី

ជាសម្តេចប៉ាប ឡេអូទី១៤ ទទួលជួបក្រុមអ្នកការទូតនៃសន្តអាសនៈទាំងអស់ដោយបានសង្កត់ធ្ងន់លើចំណុច៣ធំៗសម្រាប់ពង្រឹង និង អនុវត្តគោលនយោបាយការបរទេសរបស់សន្តអាសនៈ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលដែលទ្រង់យាងជួបសាវនាការជាមួយនឹងក្រុមអ្នកការទូតសន្តអាសនៈទាំងអស់ សម្តេចប៉ាបឡេអូទី១៤ បានជំរុញឲ្យបណ្តាអ្នកការទូតសន្តអាសនៈយកចិត្តទុកដាក់លើការកសាងសន្តិភាពដោយឈរនៅលើយុត្តិធម៌ សេចក្តីពិត និងក្តីសង្ឃឹម។
នាឱកាសនោះ សម្តេចប៉ាបឡេអូ ក៏បានថ្លែងកត់សំគាល់និងគោរពចំពោះលោកអគ្គអភិបាល ចច ប៉ូលីត (George Poulides) ឯកអគ្គរាជទូតសន្តអាសនៈប្រចាំកោះស៊ីបដែលបច្ចុប្បន្នជាព្រឹទ្ធបុរសផ្នែកការទូតដែលមានកិត្តិនាម ដោយមានបន្ទូលថា លោកអគ្គអភិបាលបានដឹកនាំការងារទូត សន្តអាសនៈប្រកបដោយថាមពល ការប្តេជ្ញាចិត្ត និង សេចក្តីសប្បុរស ដូចដែលលោកធ្លាប់បានទទួលការគោរពពីសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ និងសម្តេចប៉ាបមុនៗ។
នាឱកាសនោះ សម្តេចប៉ាបឡេអូ ក៏បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ព្រះសហគមន៍ក្នុងការបម្រើមនុស្សជាតិទាំងអស់ ដោយពណ៌នាអំពីសហគមន៍ការទូតថាជាគ្រួសារមួយ “ដែលចែករំលែកសេចក្តីអំណរ និងទុក្ខសោកនៃជីវិត” ហើយត្រូវបានផ្អែកលើតម្លៃរបស់មនុស្ស និងខាងវិញ្ញាណ។
សម្តេចប៉ាបបានបន្តកត់សម្គាល់ថាបេសកកម្មនេះឆ្លុះបញ្ចាំងពីកេរដំណែលរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ដែលការប្តេជ្ញាចិត្តរបស់ទ្រង់ច្រើនផ្តោតលើជនក្រីក្រ ក៏ដូចជាការយកចិត្តទុកដាក់របស់ទ្រង់ចំពោះការការពារការបង្កើត និងការកើនឡើងនៃបញ្ញាសិប្បនិម្មិត៕
Daily Program
