គោលដៅនៃដំណើរយាងទស្សនៈកិច្ចលើកទី៤៧របស់សម្តេចប៉ាបគឺកោះកស៊ីកានៅបារាំង

វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីចុងសប្តាហ៍កន្លងទៅនេះ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងបំពេញទស្សនៈកិច្ចលើកទី៤៧ ។

ប្រភពដដែលបានអះអាងថា ដំណើរទស្សនៈកិច្ចលើកទី៤៧ នោះ គឺនៅកោះ កស៊ីកា  (Corsica) ដែលជាកោះមួយស្ថិតនៅកណ្តាលសមុទ្រមេទីទែរ៉ាណេ នៅក្នុងប្រទេសបារាំង ។​

ដំណើរទស្សនៈកិច្ចនេះ គឺដើម្បីចូលរួមនៅក្នុងសន្និសីទស្តីអំពីសាសនានៅសមុទ្រមេឌីទែរ៉ាណេ ហើយក្រៅពីនោះទ្រង់ក៏បានយាងជួបសាវនាការជាមួយនឹងលោក អេមានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ហើយក៏មានកម្មវិធីថ្វាយអភិបូជាផងដែរ ។

នៅក្នុងសន្និសីទនេះ សម្តេចប៉ាបបានចែករំលែកនូវសារសម្រាប់សន្តិភាពនៅលើពិភពលោក និង បានលើកទឹកចិត្តឲ្យគ្រិស្តបរិស័ទលើកកំពស់ការអត់ឱន និង ចូលរួមប្រកាសដំណឹងល្អឲ្យកាន់តែទូលំទូលាយ បន្ថែមទៀត។

ដំណើរទស្សនៈកិច្ចនេះ​ បានទាក់ទាញការចាប់អារម្មណ៍ពីគ្រិស្តបរិស័ទនិងប្រជាជននៅលើកោះនោះ ជាច្រើន។ ពួកគេបានតម្រង់ជួរតាមដងផ្លូវ ឬបង្ហាញខ្លួននៅលើយ៉រខាងមុខលំនៅស្ថានពួកគេដើម្បីស្វាគមន៍សម្តេចប៉ាប នៅពេលទ្រង់ ចាប់ផ្តើមដំណើរទស្សនៈកិច្ច ។

Daily Program

Livesteam thumbnail