គណៈប្រតិភូសន្តអាសនៈថា ការសន្ទនាគឺជាផ្លូវសម្រេចបាននូវសន្តិភាព
ថ្លែងទៅកាន់មេដឹកនាំពិភពលោកដែលបានប្រមូលផ្តុំគ្នាសម្រាប់សន្និសិទកម្រិតខ្ពស់ដើម្បីសន្តិភាពក្នុងប្រទេសអ៊ុយក្រែន មន្រ្តីកំពូលនៃបុរីវ៉ាទីកង់បានរំលឹកសារជាថ្មីអំពីសាររបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូថា មធ្យោបាយតែមួយគត់ដែលអាចសម្រេចបានសន្តិភាពពិតប្រាកដ ស្ថិរភាព និងយុត្តិធម៌គឺការសន្ទនារវាងភាគីពាក់ព័ន្ធទាំងអស់។
វ៉ាទីកង់ញូវបានរាយការណ៍ថា ថ្លែងក្នុងសម័យប្រជុំពេញអង្គចុងក្រោយនៃសន្និសិទកម្រិតខ្ពស់ដើម្បីសន្តិភាពនៅប្រទេសអ៊ុយក្រែនដែលធ្វើឡើងនៅប្រទេសស្វីសនៅថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៦ខែមិថុនា លោក កាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអសនៈ បានរំលឹកឡើងវិញនូវជំនឿរបស់សម្តេចប៉ាបថា ការសន្ទនារវាងភាគីពាក់ព័ន្ធទាំងអស់គឺជាមធ្យោបាយតែមួយគត់ដើម្បីសម្រេចបាននូវ ការពិត ស្ថិរភាព និង សន្តិភាព។
លោកកាឌីណាល់ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សន្តអសនៈ ក្នុងការរក្សា "ការប្រាស្រ័យទាក់ទងទៀងទាត់ជាមួយអាជ្ញាធរអ៊ុយក្រែន និងរុស្ស៊ី និងសន្យាជួយក្នុងការផ្តួចផ្តើមការសម្រុះសម្រួលដែលមានសក្តានុពល។
លោកកាឌីណាល់បានបន្ថែមថា នេះជាការបញ្ជាក់ជាថ្មីអំពីវត្តមាន និងឆន្ទៈរបស់សន្តអសនៈក្នុងការជួយផ្នែកការទូត និងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ ប៉ុន្តែសន្តអសនៈ មិនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ចុងក្រោយរបស់កិច្ចប្រជុំនេះស្របតាមស្ថានភាពអ្នកសង្កេតការណ៍របស់ខ្លួននោះទេ។
នៅក្នុងសុន្ទរកថាលោកកាឌីណាល់សង្កត់ធ្ងន់ថា លោកស្វាគមន៍គំនិតផ្តួចផ្តើមដែលបាននិយាយថាត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្នដោយអ៊ុយក្រែន ខណៈពេលដែលការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីការពារខ្លួនពីការឈ្លានពានក៏បានធ្វើការជាបន្តបន្ទាប់លើសមរភូមិ ការទូតដោយចង់សម្រេចបានសន្តិភាពដ៏ត្រឹមត្រូវនិងយូរអង្វែង។ ”