គណៈប្រតិភូនិកាយអកតូដកតួកគីទស្សនកិច្ចនៅទីក្រុងរ៉ូម

ការិយាល័យព័ត៌មានសន្តអាសនៈ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា គណៈប្រតិភូផ្លូវការនៃ និកាយអកតូដក មកពីប្រទេសតួកគី បាន ធ្វើទស្សនកិច្ចនៅទីក្រុងរ៉ូម។
វ៉ាទីកង់ញូវបានរាយការណ៍ថា ដំណើរទស្សនៈកិច្ចនេះគឺបានធ្វើចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៥ ក្រោមការដឹកនាំដោយ លោកមហាអគ្គអភិបាល អេម៉ានូអែល (Metropolitan Emmanuel)។
ដំណើរទស្សនកិច្ចនេះកើតឡើងជាផ្នែកមួយនៃការផ្លាស់ប្តូរគណៈប្រតិភូប្រពៃណីសម្រាប់ពិធីបុណ្យរៀងៗខ្លួនរបស់ពួកគ្រិស្តបរិសុទ្ធ។
នៅក្នុងដំណើរទស្សនៈកិច្ចនេះ គណៈប្រតិភូនឹងចូលរួមពិធីថ្វាយអភិបូជាដែលនឹងរៀបចំឡើង ក្រោមអធិបតីភាពសម្តេចប៉ាប ឡេអូទី១៤ នៅថ្ងៃអាទិត្យទី ២៩ ខែមិថុនា ដើម្បីរួមគ្នារៀបចំអំណរសប្បាយនៃ ពិធីបុណ្យសន្តប៉ូល និង សន្តសិលា ក្រោយពេលដែលបានចូលគាល់សម្តេចប៉ាបឡេអូផ្ទាល់ កាលពីថ្ងៃ សៅរ៍៕
Daily Program
