គណៈកម្មការការពារអនីតិជនបង្ហាញរបាយការណ៍ប្រចាំឆ្នាំនៅបុរីវ៉ាទីកង់ជាលើកដំបូង
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងនៅការិយាល័យព័ត៌មានសន្តអសនៈ កាលពីសប្តាហ៍មុន សមាជិកនៃគណៈកម្មាធិកាការពារអនិតិជនរបស់ព្រះសហគមន៍ បង្ហាញរបាយការណ៍ប្រចាំឆ្នាំលើកដំបូងរបស់ខ្លួន ។
វ៉ាទីកង់ញូវបានរាយការណ៍ថា របាយការណ៍នេះត្រូវបានបង្ហាញដើម្បីឆ្លើយតបទៅនឹងសំណើរបស់ សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ ដើម្បីបង្ហាញនូវគណនីភាពដែលអាចទុកចិត្តបាននៃអ្វីដែលព្រះសហគមន៍ កំពុងធ្វើ និងអ្វីដែលនៅតែត្រូវផ្លាស់ប្តូរ ដើម្បីការពារប្រឆាំងនឹងការរំលោភបំពានផ្លូវភេទ ជួយអាជ្ញាធរធ្វើសកម្មភាព និងស្តារទំនុកចិត្តឡើងវិញ។
របាយការណ៍ប្រចាំឆ្នាំលើកដំបូងដែលមិនធ្លាប់មាន ស្តីពីគោលការណ៍ និងនីតិវិធីសម្រាប់កិច្ចការពារអនិតិជនរបស់ព្រះសហគមន៍ នាឆ្នាំ២០២៣ ដែលចងក្រង ដោយគណៈកម្មាធិការ សម្រាប់ការការពារអនីតិជនផ្ទាល់ ត្រូវបានបង្ហាញជាសាធារណៈ ។
អ្នកដែលចូលរួមបកស្រាយនិងបំភ្លឺរបាយការណ៍នេះ គឺមានកាឌីណាល់ទទួលបន្ទុក ក៏ដូចជា មេធាវី និង អ្នកដែលពាក់ព័ន្ធ ដោយរួមទាំងលេខាធិការដ្ឋាននៃគណកម្មាធិការនេះផងដែរ ។
របាយការណ៍សាកល្បងនេះ ត្រូវបានបំបែកជាបួនផ្នែក ហើយបានបកស្រាយផ្អែកលើ ស្ថានភាពនៃព្រះសហគមន៍នានាតាមទ្វីប និងប្រសិទ្ធភាពរបស់ ច្បាប់ព្រះសហគមន៍ ក្នុងការការពារ របៀបដែលព្រះសហគមន៍បាន ជួយសង្គមក្នុងការការពារ និងរបៀបដែលគណៈកម្មការផ្តល់ឧបករណ៍នៃគណនេយ្យភាព និងតម្លាភាពនៅក្នុងកិច្ចការពារអនីតិជន។
របាយការណ៍គឺបានរៀបរាប់នូវបេសកម្មដែលព្រះសហគមន៍កំពុងធ្វើ ទាក់ទងនឹងការការពារ ហានិភ័យអ្វីខ្លះដែលនៅតែមាន និងអ្វីដែលគួរធ្វើ៕