ខ្សែភាពយន្តកុមារនៅហ្គាសាអាចបង្រៀនមនុស្សពេញវ័យ ចំពោះការស្អប់គ្នា

នៅក្នុងពេលវេលានៃវិបត្តិនៅមជ្ឈិមបូព៌ា និងជម្លោះជុំវិញពិភពលោកចេះតែបន្ត ខ្សែភាពយន្តឯកសារមួយដែលមានចំណងជើងថា "How Kids Roll" ដែលចាក់បញ្ចាំងនៅបណ្ណាល័យភាពយន្តនៅបុរីវ៉ាទីកង់កាលពីថ្ងៃព្រហស្បតិ៍ គឺបានកំពុងតែ នាំយកសារនៃក្តីសង្ឃឹម និងភាតរភាពដែលនៅក្នុងក្រសែភ្នែករបស់ក្មេងៗ។
វ៉ាទីកង់នេះ បានឲ្យដឹងថា ខ្សែភាពយន្តនេះដឹកនាំដោយ លោក ឡូរីស ឡៃ ( Loris Lai) ហើយត្រូវបានជ្រើសរើសម្រាប់យកទៅប្រកួតដណ្តើមពានរង្វាន់ David di Donatello ឆ្នាំ 2025។
រឿងនេះបង្ហាញសារនៃការទទួលខុសត្រូវ និងក្តីសង្ឃឹមដ៏មានឥទ្ធិពល ដែលចាប់ផ្តើមដោយកុមារខ្លួនឯងដែលក្នុងភាពគ្មានកំហុស និងភាពបរិសុទ្ធរបស់ពួកគេ ហើយព្យាយាម បដិសេធមិនធ្វើជាសត្រូវរបស់គ្នាទៅវិញទៅមក។
រឿងនេះបានលើកឡើងថា ពួកគេស្វែងរកអនាគតដែលអាចមានសម្រាប់ការរស់នៅ តាមរយៈមិត្តភាព។
លោក ឡៃ បានពន្យល់ថា កុមារជាច្រើននៅតែយល់និងមានក្តីសង្ឃឹមថា ពួកគេអាចនឹងទទួលបានចំណងភាតរភាព រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលទោះបីជានៅពេលនេះ ស្ថានភាពនិងទំនាក់ទំនងរបស់ពួកគេគឺអាក្រក់បំផុតក៏ដោយចុះ៕
Daily Program
