ខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍«ដង្ហែក្បួនតុក្កតាយក្ស»

កម្មវិធីដង្ហែក្បួនតុក្កតាយក្ស(ទីងមោងយក្ស) នឹងប្រព្រឹត្តទៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ មានការដង្ហែរបង្ហាញពីរូបសំណាក់ សត្វ ដែលសុទ្ធសឹងតែឆ្លុះបញ្ជាំងពីអត្ថន័យប្រវត្តិសាស្រ្ត ចូលរួមលើកស្ទួយវិស័យទេសចរណ៍ វិស័យសិល្បៈ ការយល់ដឹងពីវប្បធម៌ និងអនាម័យបរិស្ថានផងដែរ។

ក្បួនដង្ហែតុក្កតាយក្ស(ទីងមោងយក្ស)នេះ នឹងត្រូវចេញដំណើរពីផ្លូវមុខវត្តដំណាក់ ទៅតាម បណ្តាផ្លូវសំខាន់ៗរួមមាន ផ្លូវអាចារ្យស្វា កំណាត់ផ្លូវលេខ២៦ កំណាត់ផ្លូវអាចារ្យហែមចៀវ កំណាត់ផ្លូវ លេខ២៤ ឆ្លងកាត់ផ្លូវជាតិលេខ៦ (ចំណុចស្តុបកោះកេរ្តិ៍) ឆ្លងកាត់ស្ពានថ្មព្រះរាជដំណាក់ និងបញ្ចប់នៅ ទីតាំងសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់ ដែលនឹងប្រព្រឹត្តទៅចាប់ពីវេលាម៉ោង ១៨:៣០នាទីល្ងាច ដល់ម៉ោង ២០:០០នាទីយប់ ដោយមានការចូលរួមពីសិស្សានុសិស្ស និងកុមារប្រមាណ ៤៥០នាក់។

ក្រោយបញ្ចប់ការដង្ហែក្បួននេះ ក៏នឹងមានការដាក់តាំងបង្ហាញនូវស្នាដៃ តុក្កតាយក្ស(ទឹងមោងយក្ស) នៅទីតាំងសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥៕

 

 

Daily Program

Livesteam thumbnail