ក្រុមហាម៉ាស់ពិភាក្សាអំពីអនាគតនៅហ្គាហ្សា
កាលពីចុងសប្តាហ៍កន្លងទៅ ប្រធានការិយាល័យនយោបាយរបស់ហាម៉ាស លោក អ៊ីស្មាអ៊ីល ហានីយេស (Ismail Haniyeh )បានជួបពិភាក្សាជាមួយប្រធានស៊ើបការណ៍សម្ងាត់របស់ប្រទេសអេហ្ស៊ីប គឺលោក អាបបាស កាមែល ( Abbas Kamel )លើដំណើរនៃការចរចាដែលកំពុងបន្ត ដើម្បីសម្រេចបញ្ចប់អរិភាពនៅក្នុងតំបន់ហ្គាហ្សា។
ការពិភាក្សាដែលធ្វើឡើងតាមរយៈទូរស័ព្ទបានធ្វើឡើងបន្ទាប់ពីវិទ្យុរបស់អ៊ីស្រាអែលបានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញកំណែកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស និងបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។
យោងតាមការផ្សាយ ការផ្តល់ជូនចុងក្រោយគឺផ្អែកលើសំណើដែលត្រូវបានអនុម័តដោយអតីតគណៈរដ្ឋមន្ត្រីសង្គ្រាមអ៊ីស្រាអែល និងបង្ហាញដោយប្រធានាធិបតី Joe Biden។
អ្នកចរចាកាតា និងអេហ្ស៊ីប រួមជាមួយនិងសហរដ្ឋអាមេរិក កំពុងបន្តកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស ហើយសង្ឃឹមថានឹងឈានដល់បទឈប់បាញ់លើកទីពីររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស៕