ក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលបីនាក់បន្ថែមទៀត

វ៉ាទីកងញូវបានរាយការណ៍ថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា បានបើកផ្លូវឲ្យក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលបីនាក់បន្ថែមទៀត កាលពីថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០២៥ ។

ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលបីនាក់បន្ថែមទៀត នៅក្នុងការផ្លាស់ប្តូរអ្នកទោសលើកទី៥នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ហើយជា​ថ្នូរ​នឹង​ការ​ដោះលែង​នេះ អ៊ីស្រាអែលក៏នឹង​ដោះលែងអ្នកទោស​ប៉ាឡេស្ទីន​១៨៣​នាក់​ផងដែរ។

មន្រ្តីកាកបាទក្រហមបានដឹកជញ្ជូនចំណាប់ខ្មាំងទៅកាន់បន្ទាយកងទ័ពអ៊ីស្រាអែលនៅព្រឹកថ្ងៃសៅរ៍ នៅក្នុងព្រឹត្តិការណ៍មួយដែលគ្របដណ្តប់យ៉ាងទូលំទូលាយនៅក្នុងតំបន់នេះតាមទូរទស្សន៍និងវិទ្យុផ្ទាល់។

បុរសទាំងបីរូបនោះ ត្រូវបានពិនិត្យសុខភាពបឋម និងអនុញ្ញាតឱ្យទៅជួបក្រុមគ្រួសារនៅមូលដ្ឋានទ័ព បន្ទាប់មកពួកគេនឹងត្រូវដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។

ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី ១៩ ខែមករា ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំង ២១​នាក់ ហើយអ៊ីស្រាអែលក៏​បាន​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន​ចំនួន ៥៥០នាក់​ផងដែរ​៕

Daily Program

Livesteam thumbnail