ក្រុមលោកអភិបាល​​មីយ៉ាន់ម៉ា ប្រាប់គ្រីស្តបរិស័ទកុំ​ឲ្យ​បាត់បង់​ជំនឿ

លោកអភិបាលបីអង្គនៅតំបន់រងគ្រោះខ្លាំងបំផុតនៅប្រទេសមីយ៉ាន់ម៉ាដែលកំពុងតែរងគ្រោះព្រោះតែការហែកហួរដោយសង្រ្គាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានព្យាយាមលួងលោមគ្រីស្តបរិស័ទ និងបន្តអប់រំជំនឿដល់ប្រជាជន ទោះបីជាពួកគេប្រឈមុខនឹងមានការស្លាប់ ភាពចលាចល និងការឈឺចាប់ក៏ដោយ។

អភិបាលនៃព្រះសហគមន៍ទាំងបី គឺរួមមាន ព្រះសហគមន៍កាតូលិក ភូមិភាគ មីយីតគីយីណា (Myitkyina) ភូមិភាគបានម៉័ (Banmaw) និង ភូមិភាគឡាស៊ីអូ (Lashio) ដែលជាភូមិភាគបីបានកំពុងតែរងគ្រោះនឹងការប្រយុទ្ធគ្នា។

នៅក្នុងលិខិតរួមគ្នា លោកអភិបាលនៃព្រះសហគមន៍ទាំងបីបានលើកឡើងថា ក្នុងរយៈពេល ៤ ឆ្នាំកន្លងមក ការប្រយុទ្ធគ្នាបាននាំឱ្យមានការបំផ្លិចបំផ្លាញជីវិតគ្រួសារ កសិដ្ឋាន និងដីធ្លី ព្រមទាំងការផ្លាស់ទីលំនៅរបស់មនុស្សរាប់ពាន់នាក់ទៅកាន់ជំរុំជនភៀសខ្លួន ។ ប្រជាជន ព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ និងការសិក្សារបស់កូនៗរបស់ពួកគេ។

នៅក្នុងស្ថានភាពបែបនេះ អ្វីដែលព្រះសហគមន៍អាចធ្វើបាននៅពេលនេះ គឺមានតែការលួងលោមក្នុងជំនឿ ហើយជាពិសេស រំលឹកពួកគេឲ្យចងចាំព្រះបន្ទូលរបស់ព្រះអម្ចាស់ អធិស្ឋានដោយសេចក្តីជំនឿ និងសេចក្តីស្រឡាញ់។​

លោកអភិបាលទាំងបីបានលើកឡើងថា យើងលើកទឹកចិត្តគ្នាបន្តស៊ូទ្រាំនឹងការលំបាកទាំងអស់ ហើយដាស់តឿនគ្នា​កុំ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត ​អធិស្ឋាន​សុំ​សេចក្ដី​សុខសាន្ត​ជា​និរន្តរ៍ ហើយ​អង្វរ​ព្រះជាម្ចាស់សុំ​សេចក្ដី​សុខសាន្តដោយ​អស់​ពី​ចិត្ត គំនិត និង​កម្លាំង៕

Daily Program

Livesteam thumbnail