ក្រុមលោកអភិបាលព្រះសហគមន៍ហ្វីលីពីន ជំរុញឱ្យមានសន្តិភាពនិងភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌

ក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍ កាតូលិកនៃប្រទេសហ្វីលីពីន បានអំពាវនាវឱ្យប្រជាជនហ្វីលីពីនគាំទ្រនូវយុត្តិធម៌ សន្តិភាព និងការទទួលខុសត្រូវចំពេលមានបញ្ហាប្រឈមកាន់តែខ្លាំងឡើងនៅក្នុងប្រទេស និងទូទាំងពិភពលោក។
សេចក្តីថ្លែងការណ៍ដែលបានចេញដោយសមាជិកក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកនៃប្រទេសហ្វីលីពីន ដែលបានចុះហត្ថលេខាដោយលោកអភិបាល ប៉ាប្លូ វ័ជីលីអូ ដាវិដ (Pablo Virgilio S. David) ប្រធានក្រុមអន្តរសភានេះ បានជំរុញឲ្យគ្រីស្តបរិស័ទហ្វីលីពីនរិះគិតអំពី សាមគ្គីភាព និងភាពជាពលរដ្ឋដែលមានទំនួលខុសត្រូវ ដោយសារការតស៊ូដែលកំពុងបន្តទាំងក្នុងប្រទេស និងក្រៅប្រទេស។
សេចក្តីថ្លែងការណ៍នោះ គឺបានថ្កោលទោសអំពើហិង្សានៅហ្គាហ្សា និងការរងទុក្ខរបស់ជនស៊ីវិលស្លូតត្រង់។
ក្រៅពីនោះសេចក្តីថ្លែងការណ៍នេះក៏ បានអំពាវនាវឱ្យមានការអធិស្ឋាន ការតមអាហារ និងការលះបង់ដើម្បីសន្តិភាព ហើយបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ដើម្បីអនុញ្ញាតឱ្យមានការចរចា និងអំពាវនាវរកជំនួយមនុស្សធម៌។
សេចក្តីថ្លែងការណ៍នោះក៏បានលើកឡើងថា យើងនឹងធ្វើការតស៊ូមតិសម្រាប់វប្បធម៌សន្តិភាពដែលមាននិរន្តរភាពហើយចាក់ឫសដោយយុត្តិធម៌ សេចក្ដីមេត្តាករុណា៕
Daily Program
