ក្រុមលោកអភិបាលព្រះសហគមន៍នៅហ្វីលីពីនប្រឆាំងនឹងផែនការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ

ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកហ្វីលីពីន បានប្រឆាំងនឹងសំណើសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅភាគខាងលិចទីក្រុង ផានហ្គាស៊ីណាន ( Pangasinan)ដែល ស្ថិតនៅភាគខាងជើងនៃទីក្រុងម៉ានីល ។

ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា ក្រុមលោកអភិបាលនេះ គឺមកពីភូមិភាគចំនួន​៦នៃព្រះសហគមន៍កាតូលិកនៅហ្វីលីពីន ដោយសារតែពួកគាត់ លើកឡើងពីកង្វល់អំពីសុវត្ថិភាព និង បរិស្ថាននៅក្នុងតំបន់ ។

ក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកទំាងនោះបាននិយាយថា "យើងជាអភិបាល ជាបូជាចារ្យរបស់អ្នក សរសេរទៅអ្នកនៅថ្ងៃនេះដោយសារយើងមានការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងសំណើថ្មីៗនេះ ក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅភាគខាងលិច ទីក្រុង ផានហ្គាស៊ីណាន ។

ក្រុមលោកអភិបាលព្រះសហគមន៍ទាំងនោះបានលើកឡើងអំពីគ្រោះមហន្តរាយនៃរោងចក្រថាមពលអគ្គិសនីហ្វូគូស៊ីម៉ា នៅក្នុងប្រទេសជប៉ុន ហើយ បានរំលឹកដល់ហ្វីលីពីនឲ្យរិះគិតនឹងគ្រោះមហន្តរាយដែលមិនធ្លាប់មានពីមុនមក ហើយសង្កត់ធ្ងន់ថា មនុស្សម្នាក់ត្រូវតែទទួលស្គាល់ដែនកំណត់នៃប្រាជ្ញា និងចំណេះដឹងរបស់មនុស្ស ជាពិសេសគឺផលប៉ះពាល់៕

Daily Program

Livesteam thumbnail