ក្រុមលោកអភិបាលព្រះសហគមន៍នៅប្រទេសកំពុងអភិវឌ្ឈន៍​អំពាវនាវ​ឲ្យ​មាន​សន្ធិសញ្ញាលើ​ប្រេងឥន្ធនៈ​ហ្វូស៊ីល​

ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅបណ្តាប្រទេសដែលកំពុងតែអភិវឌ្ឈន៍ បាន​ចេញ​សេចក្តីអំពាវនាវ​មួយឲ្យពិភពលោកមាន ​សន្ធិសញ្ញា​សកល​មួយ​ដើម្បី​បញ្ឈប់​ការប្រើប្រាស់​ប្រេងឥន្ធនៈ​ហ្វូស៊ីល​ជា​បណ្តើរៗ ដោយ​ព្រមាន​ថា ការពឹងផ្អែក​ជាបន្ត​លើ​ធ្យូងថ្ម ប្រេង និង​ឧស្ម័ន​ធម្មជាតិវាកំពុងគំរាមកំហែង​ដល់​ភពផែនដី និង​សហគមន៍​ក្រីក្រ​បំផុត​នៅលើលោកនេះ។

ការអំពាវនាវ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែលមាន​ចំណងជើង​ថា “ឆ្ពោះទៅរក​សន្តិភាព​ជាមួយ​ស្នាព្រះហស្ត​៖ ការអំពាវនាវ​ជាបន្ទាន់​សម្រាប់​ការផ្លាស់ប្តូរ​ដ៏យុត្តិធម៌​លើ​ប្រេងឥន្ធនៈ​ហ្វូស៊ីល” ដែលបានចេញកាលពី ​ថ្ងៃទី ១៦ ខែមីនា ដោយក្រុមលោកអភិបាលនៃព្រះសហគមន៍​កាតូលិក​នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឈន៍មកពី​ទ្វីបអាហ្វ្រិក អាស៊ី និង​អាមេរិកឡាទីន ​អឺរ៉ុប និង​អូសេអានី។

ឯកសារ​នេះ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នានា​នៅ​ទូទាំង​ពិភពលោក​អនុម័ត​សន្ធិសញ្ញា​មិន​រីកសាយភាយ​ប្រេងឥន្ធនៈ​ហ្វូស៊ីល​ ដើម្បី​បញ្ឈប់​ការពង្រីក​ការផលិត​ប្រេងឥន្ធនៈ​ហ្វូស៊ីល និង​ណែនាំ​ការផ្លាស់ប្តូរ​ដ៏យុត្តិធម៌​ឆ្ពោះទៅរក​ថាមពល​កកើតឡើងវិញ។

ក្រុមលោកអភិបាល​បាន​និយាយ​ថា “យើង​តម្លើងសំឡេង​របស់​យើង​នៅ​ពេលដ៏សំខាន់​នេះ​ក្នុង​ប្រវត្តិសាស្ត្រ” ដោយ​ព្រមាន​ថា ពិភពលោក​កំពុង​ខិតជិត​ដល់ ចំណុច​បែកបាក់ ខណៈ​ដែល​ការប្រែប្រួល​អាកាសធាតុ​កើនឡើង​លឿននិងកាន់តែធ្ងន់ធ្ងរ៕

Daily Program

Livesteam thumbnail