ក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកនៅហៃទីអំពាវនាវសុំអោយដោះលែងបងស្រី៦រូប

ក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅប្រទេសហៃទីបានអំពាវនាវឲ្យមានការដោះលែងបងស្រីចំនួន ៦ រូប ដែលត្រូវបានចាប់ជម្រិតពីការពួនស្ទាក់រថយន្តក្រុងមួយនៅរដ្ឋធានីនៃប្រទេសនេះ កាលពីថ្ងៃសុក្រមុន ។

នៅក្នុងពេលជាមួយគ្នានោះ ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកក៏បានជំរុញអោយរដ្ឋាភិបាលនៃប្រទេសនេះលើកកំពស់តួនាទីរដ្ឋដើម្បីការពារពលរដ្ឋ​ ខណៈដែលមជ្ឈដ្ឋានទូទៅបានលើកឡើងអំពីការព្រួយបារម្ភនៃក្រុមភេវរកម្មដែលបង្កឡើងដោយក្រុមក្មេងទំនើង​គ្មានច្បាប់ទម្លាប់នៅក្នុងប្រទេស ។​

ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់នេះ គេនៅមិនទាន់ដឹងថា តើក្រុមណាមួយបានប្រពឹត្តដែរ ហើយក៏មិនមានក្រុមណាមួយចេញមុខមកទទួលខុសត្រូវនៅឡើយ ដោយគេគ្រាន់តែដឹងថា នៅក្នុងឆ្នាំ២០២៣កន្លងទៅនេះ​មនុស្សលើសពី​២ពាន់នាក់ ត្រូវបានចាប់ជម្រិត ពោលគឺកើនឡើងរហូតដល់ទៅ ៨០ ភាគរយ។

នៅពេលនេះប្រទេសហៃទី ត្រូវបានគេចាត់ទុកថា ជាប្រទេសដែលក្រីក្រគ្មានច្បាប់គ្មានទម្លាប់ ខណៈដែលប្រទេសនេះត្រូវបានគ្រប់គ្រងដោយក្រុមបងធំជាច្រើនក្រុម ហើយរដ្ឋាភិបាលវិញគឺគ្មានអំណាចគ្មាចឥទ្ធិពលអ្វីទាំងអស់៕

Daily Program

Livesteam thumbnail