ក្រុមលោកអភិបាលកាតូលិក​ប៉ាគីស្ថាន​សាទរ​ចំពោះ​ការកែប្រែ​ច្បាប់​អាពាហ៍ពិពាហ៍​

ក្រុមសភាលោកលោកអភិបាលនៃព្រះសហគមន៍កាតូលិកប្រទេសប៉ាគីស្ថាន និង​គ្រីស្តបរិស័ទ ស្វាគមន៍ការអនុម័តចុងក្រោយនៃច្បាប់ថ្មីដែលបង្កើនអាយុដល់១៨ ឆ្នាំសម្រាប់អាពាហ៍ពិពាហ៍ដើម្បីការពារអនីតិជន ពីការរៀបការដោយបង្ខំ។

មេដឹកនាំគ្រីស្តបរិស័ទក្នុងប្រទេសប៉ាគីស្ថានបានសាទរចំពោះការអនុម័តចុងក្រោយនៃច្បាប់ថ្មីដែលបង្កើនអាយុអាពាហ៍ពិពាហ៍អប្បបរមាសម្រាប់ក្មេងប្រុស និងក្មេងស្រីដែលជាគ្រីស្តបរិស័​ទដល់ ១៨ឆ្នាំ។

ច្បាប់ថ្មីដែលធ្វើវិសោធនកម្មច្បាប់អាពាហ៍ពិពាហ៍គ្រីស្តឆ្នាំ ១៨៧២ត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយរដ្ឋសភាក្នុងសប្តាហ៍នេះ។

យោងតាមច្បាប់មុន ដែលមានតាំងពីការគ្រប់គ្រងរបស់អង់គ្លេសក្នុងប្រទេសឥណ្ឌា ក្មេងស្រីអាចរៀបការនៅអាយុ១៣ ឆ្នាំ ខណៈដែលក្មេងប្រុសអាចរៀបការនៅអាយុ ១៦ ឆ្នាំ។

គ្រីស្តបរិស័ទ​ក្នុងប្រទេសប៉ាគីស្ថានបានតស៊ូមតិជាយូរមកហើយសម្រាប់ការផ្លាស់ប្តូរនេះដើម្បីការពារជាពិសេសក្មេងស្រីពីការរំលោភផ្លូវភេទ និងការបង្ខំកុមារឱ្យរៀបការ។​

ប្រធានក្រុមអន្តរសភាលោកលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៃប្រទេសប៉ាគីស្ថាន លោក អភិបាល សាំសុន ស៊ូកាឌីន( Samson Shukardin )រួមជាមួយនឹងគណៈកម្មការជាតិសម្រាប់យុត្តិធម៌ និងសន្តិភាព (NCJP) បានចូលរួមជាមួយគ្រីស្តបរិស័ទដទៃទៀតពេញចិត្តចំពោះការអនុម័តចុងក្រោយនៃច្បាប់នេះ។

ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "យើងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសភាទាំងមូលចំពោះការអនុម័តច្បាប់នេះដោយឯកច្ឆ័ន្ទ។ ច្បាប់នេះនឹងដើរតួនាទីយ៉ាងសំខាន់ ការពារកុមារី និងអនីតិជនរបស់យើងពីការបំប្លែងដោយបង្ខំ និងការរៀបការកុមារ។ យើងសង្ឃឹមថារដ្ឋាភិបាលនឹងចាត់វិធានការបន្ថែមទៀត ចំពោះ​បទឧក្រិដ្ឋសម្រាប់​​អ្នក​ចង់​ផ្លាស់​ប្តូរសាសនា​៕

Daily Program

Livesteam thumbnail