ក្រុមលោកបូជាចារ្យ ឈើឆ្កាង​ដ៏វិសុទ្ធ រៀបចំពិធីថ្វាយអភិបូជារំលឹកខួប១០០ឆ្នាំនៅភូមិភាគបានឌុង

ក្រុមលោកបូជាចារ្យ ឈើឆ្កាង​ដ៏វិសុទ្ធ (Holy Cross) នៅក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗកន្លងទៅនេះបានរៀបចំពិធីថ្វាយអភិបូជាមួយរំលឹកខួប១០០ឆ្នាំ នៅព្រះសហគមន៍កាតូលិកភូមិភាគ បានឌុង នៃប្រទេសឥណ្ឌូនេស៊ី។​

ពិធីនេះបានរៀបចំឡើងដើម្បីរំលឹកដល់ក្រុមសាសនទូតហូឡង់ដែលបានមកប្រកាសដំណឹងល្អនៅក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ១៩២៧។

ពិធី​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយលោក អេនតូញូ ស៊ូប៊ីយ៉ាន់តូ ប៊ុនចាមីន (Antonius Subianto Bunjamin) អភិបាលនៃព្រះសហគមន៍ភូមិភាគ ​បានឌុង ហើយលោកក៏ជាសមាជិកនៃក្រុមលោកបូជាចារ្យនៃក្រុមនេះផងដែរ។

ពិធីនេះមានការចូលរួមដោយលោកបូជាចារ្យ ក្រុមដូនជី និង គ្រីស្តបរិស័ទព្រះសហគមន៍កាតូលិកជាច្រើននៅក្នុងភូមិភាគផ្ទាល់។

លោកបូជាចារ្យ បាស៊ីលឹស ហេនដ្រា គីម៉ាវ៉ាន់ (Basilius Hendra Kimawan) សមាជិកនៃក្រុមសាសនិកនេះ បានមាន​ប្រសាសន៍​ថា ​ការប្រកាសដំណឹងល្អមួយ​សតវត្សរ៍នេះ​ ​ឆ្លុះបញ្ចាំង​ពី​ប្រវត្តិ​នៃបេសកកម្មនិង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះព្រះគ្រីស្ត៕

Daily Program

Livesteam thumbnail