ក្រុមប្រឹក្សាកាឌីណាល់ជជែកគ្នាពីវេណេស៊ុយអេឡា
វ៉ាទីកង់ញូវបានរាយការណ៍ថា កិច្ចប្រជុំក្រុមប្រឹក្សាលោកកាឌីណាល់រយៈពេលពីរថ្ងៃដែលបានរៀបចំឡើងនៅទីក្រុងរ៉ូមកាលពីសប្តាហ៍មុន ក៏បានជជែកគ្នាអំពីស្ថានភាពដែលកំពុងតែបារម្ភនៅវេណេស៊ុយអេឡា ។
ប្រភពដដែលបានបន្តថា នៅក្នុងកិច្ចប្រជុំនេះ មានការលើកឡើងនៅក្នុងកិច្ចប្រជុំ អំពីបញ្ហាវេណេស៊ុយអេឡា ដោយលោកកាឌីណាល់យ៉ាងហោចណាស់៣រូបដែរ ពោលគឺកាឌីណាល់មកពីហ្វីលីពីនមួយរូប លោកកាឌីណាល់មកពីអាហ្រ្វិកខាងត្បូង និង លោកកាឌីណាល់កូឡំប៊ី ។
ក្រុមប្រឹក្សាលោកកាឌីណាល់ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសវេណេស៊ុយអេឡា ហើយបានប្តេជ្ញាចិត្តលើកទឹកចិត្តឱ្យមានការសន្ទនា និងការស្វែងរកការឯកភាពគ្នា ដោយអំពាវនាវឱ្យមានសន្តិភាព ដើម្បីកសាងសន្តិភាពដែលគ្មានអាវុធ និងរំសាយអាវុធ ដែលស្វែងរកការរួបរួមប្រជាជនដោយគោរពសិទ្ធិមនុស្ស និងអធិបតេយ្យភាព។
ក្រុមលោកកាឌីណាល់បានលើកឡើងថា បញ្ហានៅវេណេស៊ុយអេឡាជារឿងយើងត្រូវរក្សាទុកក្នុងចិត្តរបស់យើង ។ វាគឺជាព្រឹត្តិការណ៍និងហេតុការណ៍ដែលធ្វើឱ្យយើងទាំងអស់គ្នាសោកសៅ ហើយយើងចង់បានការអភិវឌ្ឍដ៏ល្អបំផុតនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕