ក្រុមបងស្រី​នៅបណ្តា​ប្រទេស​អាហ្វ្រិកសន្យាបន្តប្រកាសដំណឹងល្អទោះ​បី​ជា​មាន​ការ​គំរាម​កំហែង​ពី​អំពើ​ភេរវកម្ម​ក៏​ដោយ

បើទោះបីជាប្រឈមមុខនឹងការកើនឡើងនូវសកម្មភាពភេរវកម្មនៅក្នុងប្រទេសអាហ្រ្វិកខាងលិចនិងបណ្តាប្រទេសនានានៅទ្វីបនោះក៏ក្រុមបងស្រីនៃព្រះសហគមន៍កាតូលិកមួយក្រុមបានជ្រើសរើសបន្តនៅជាមួយសហគមន៍គ្រីស្តបរិស័ទ។

នេះគឺជា ការសម្រេចចិត្តមួយដែលត្រូវបានសម្គាល់ដោយភាពក្លាហានដ៏ជ្រាលជ្រៅ និងការខ្នះខ្នែងរបស់បងស្រី។

ក្រុមបងស្រីមួយក្រុមនេះ គឺបានកំពុងតែធ្វើកិច្ចការមនុស្សធម៌និងប្រកាសដំណឹងល្អ នៅទីក្រុង កាឡាឡេ (Kalalé)ដែលជាទីក្រុងតូចមួយនៅក្នុងតំបន់ដែលមានប្រជាជនម៉ូស្លីមភាគច្រើនរស់នៅក្នុងប្រទេសបេណាំង។​

ក្រុមបងស្រីមួយក្រុមនេះបានបង្ហាញវត្តមាននៅទីនោះតាំងពី ឆ្នាំ ២០១២ ដោយបានបំពេញការងារជួយសង្រ្គោះកុមារី និងការងារមនុស្សធម៌នានា នៅក្នុងទីក្រុងនេះ។​

ទីក្រុងនោះ ជាទីក្រុងដែលសំបូរសហគមន៍ក្រីក្របំផុត ដោយមានអត្រាអនក្ខរកម្មដល់ទៅ​៥០ភាគរយ ហើយអាយុជាមធ្យមនៃពលរដ្ឋនៅទីនោះគឺត្រឹម​៦១ ឆ្នាំ ។​ ៧០ភាគរយនៃប្រជាជននៅក្នុងទីក្រុងនោះគឺមូស្លីម​ហើយគឺជាតំបន់ដ៏មានអសន្តិសុខបំផុត៕

Daily Program

Livesteam thumbnail