ក្រុមកីឡា វាយកូនបាល់សន្តអាសនៈធ្វើដំណើរទៅប្រកួតមិត្តភាពនៅទីក្រុងឡុងដ៍
ក្រុមកីឡាវាយកូនបាល់របស់សន្តអាសនៈបានចេញដំណើរទៅប្រកួតមិត្តភាពនៅ ទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ក្រោមប្រធានបទដំណើរ « ពន្លឺនៃជំនឿ»។
វ៉ាទីកង់ញូវបានរាយការណ៍ថា ដំណើរចេញទៅប្រកួតនៅសប្តាហ៍នេះ គឺជាដំណើរដើម្បីចូលរួមប្រកួតលើកទីដប់របស់ក្រុមចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០១៤ ។
តាមការគ្រោងទុកក្រុមកីឡាវាយកូនបាល់សន្តអសនៈមានគោលដៅចេញទៅចូលរួមប្រកួតជាមួយ ព័រទុយហ្គាល់ អ៊ីតាលី អាហ្សង់ទីន កេនយ៉ា ម៉ាល់តា អេស្ប៉ាញ និងចក្រភពអង់គ្លេស។
គោលបំណងនៃការប្រកួតគឺដើម្បីលើកកម្ពស់ការសន្ទនា និងមិត្តភាពរវាងព្រះសហគមន៍ កាតូលិក និងប្រទេសម្ចាស់ផ្ទះ៕