ក្រុមការងារកម្មករនៃព្រះសហគមន៍នៅហ្វីលីពីនព្រមានអំពីករណីគ្រោះថ្នាក់ដល់ជីវិតលើកម្មករ
ក្រុមការងារកម្មករដែលគាំទ្រសកម្មភាពដោយព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសហ្វីលីពីន បានព្រមានថា លក្ខខណ្ឌការងារមិនមានសុវត្ថិភាពនៅក្នុងប្រទេសហ្វីលីពីនកំពុងធ្វើឱ្យបាត់បង់ជីវិតកម្មករនៅក្នុងប្រទេសយ៉ាងហោចណាស់ម្នាក់ក្នុងមួយថ្ងៃ។
ក្រុមការងារនេះ បានអំពាវនាវឱ្យមានសកម្មភាពឆ្លើយតបជាបន្ទាន់ និងថ្កោលទោសលើអ្វីដែលខ្លួនពិពណ៌នាថាជាការរំលោភបំពានជាប្រព័ន្ធលើសិទ្ធិការងារនៅក្នុងប្រទេសនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញដើម្បីរំលឹកដល់សិទ្ធិការងារដែលចេញ នៅថ្ងៃទី ២៨ ខែមេសា ក្រុមការងារសហជីពសាមគ្គីភាពប្រជាជននិងកម្មករនៃព្រះសហគមន៍កាតូលិក បាននិយាយថា អត្រានៃគ្រោះថ្នាក់ដល់ជីវិត ទាំងនេះបានបង្ហាញពី "ភាពអយុត្តិធម៌ធ្ងន់ធ្ងរ និងបន្តកើតមាន" ដែលកម្មករហ្វីលីពីនប្រឈមមុខ ហើយភាគច្រើននៃពួកគេបានស៊ូទ្រាំនឹងការងារដែលមិនមានសុវត្ថិភាព ប្រាក់ឈ្នួលទាប និងកង្វះការការពារ។
ក្រុមការងារនេះបាននិយាយថា យ៉ាងហោចណាស់កម្មករម្នាក់បានស្លាប់ជារៀងរាល់ថ្ងៃក្នុងឆ្នាំ ២០២៥ ដោយសារតែលក្ខខណ្ឌការងារដែលមិនមានសុវត្ថិភាព។
លោក សាន កាឡូស ( San Carlos) អភិបាលនៃព្រះសហគមន៍កាតូលិក ជេរ៉ាដូ អាលមីណាហ្សា (Gerardo Alminaza) និងជាប្រធានក្រុមការងារនេះ បានមានប្រសាសន៍ថា "ទាំងនេះមិនមែនគ្រាន់តែជាស្ថិតិទេ វាគឺជាជីវិត គ្រួសារ និងក្តីសុបិន្តដែលត្រូវបានកាត់ផ្តាច់។
ប្រភពដដែលក៏បានចង្អុលបង្ហាញពីភាពអសន្តិសុខការងារយ៉ាងទូលំទូលាយផងដែរ ដោយលើកឡើង កម្មករជាច្រើននៅតែជាប់គាំងក្នុងការរៀបចំការងារមិនទៀងទាត់ ឬក្រៅផ្លូវការដោយគ្មានអត្ថប្រយោជន៍ ឬការការពារគ្រប់គ្រាន់។
ក្រុមការងារនេះក៏បានលើកឡើងពីការព្រួយបារម្ភអំពីការរំលោភសិទ្ធិការងារដែលបានរាយការណ៍ រួមទាំងករណីដែលប៉ះពាល់ដល់កម្មកររាប់ពាន់នាក់ ក៏ដូចជាការយាយី និងការគំរាមកំហែងប្រឆាំងនឹងអ្នករៀបចំការងារ និងអ្នកតស៊ូមតិសហគមន៍។
អង្គការនេះបាននិយាយថា លក្ខខណ្ឌបែបនេះធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់កម្មករក្នុងការរៀបចំ និងទាមទារប្រាក់ឈ្នួលសមរម្យ៕