ក្រសួងអប់រំប្រកាសជ្រើសរើស «យុវជនស្ម័គ្រចិត្ត» ជំរំយុវជនជាសកលលើកទី១០
ក្រសួងអប់រំ យុវជនស្ម័គ្រចិត្ត ជំរំយុវជនជាសកល ក្រោមប្រធានបទ «យុវជន និងមរតកសន្តិភាព៖២០២៤ ឆ្នាំទស្សនាខេត្តសៀមរាប»។
ក្រសួងអប់រំ ជ្រើសរើសយុវជនស្ម័គ្រចិត្តជាច្រើននាក់ ដើម្បីរៀបចំ ជំរំយុវជនជាសកល ក្រោមប្រធានបទ «យុវជន និងមរតកសន្តិភាព៖២០២៤ ឆ្នាំទស្សនាខេត្តសៀមរាប» នៅថ្ងៃទី ១៦ ដល់ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
ការបោះជំរំយុវជនជាសកលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ ជាអ្នកដឹកនាំរៀបចំ ក្រោមការឧបត្ថម្ភពីធនាគារកាណាឌីយ៉ា។ ឆ្នាំ២០២៤នេះ ជាគម្របខួប១០ នៃការរៀបចំការបោះជំរំយុវជនជាសកល នឹងត្រូវរៀបចំក្នុងគោលបំណងផ្តល់ឱកាសឱ្យយុវជនទទួលបានការអប់រំ ភាពជាអ្នកដឹកនាំ និងបំនិនជីវិត នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦-២១ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវជន និងមរតកសន្តិភាព៖ ២០២៤ ឆ្នាំទស្សនាខេត្តសៀមរាប”។
តាមរយៈការដាក់ពាក្យចូលរួមជាក្រុមការងាររៀបចំក្នុងកម្មវិធីនេះ បេក្ខជន បេក្ខនារី នឹងទទួលបានបទពិសោធន៍ល្អៗ មុននឹងឈានជើងចូលប្រឡូកក្នុងសង្គមការងារពិតប្រាកដ។ ដើម្បីអាចចុះឈ្មោះ បេក្ខជនអាចចូលតាមតំណភ្ជាប់៖ https://bit.ly/10thSYC-Volunteer និងដាក់ពាក្យឱ្យបានត្រឹមថ្ងៃទី ១០ កញ្ញា ២០២៤ (វេលាម៉ោង ៥:០០នាទីល្ងាច)។
គួរបញ្ជាក់ផងដែរថា កម្មវិធីជំរំយុវជនជាសាកល ត្រូវបានរៀបចំជារៀងរាល់ឆ្នាំក្នុងប្រធានបទខុសៗគ្នាពីមួយឆ្នាំទៅមួយឆ្នាំ ដែលពាក់ព័ន្ធនឹងការលើកកម្ពស់ និងបង្កើនសមត្ថភាពយុវជន៕