ក្រសួងមហាផ្ទៃបង្ហាញ តំបន់ជនស៊ីវិល និងផលប៉ះពាល់ បណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីផលប៉ះពាល់តំបន់ស៊ីវិល ការស្លាប់-របួស ពលរដ្ឋ និងទុក្ខលំបាកប្រ ជាពលរដ្ឋភៀសសឹក ពីអំពើឈ្លានពានរបស់ ភាគីថៃលើដែន អធិបតេ យ្យកម្ពុជា ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបានឲ្យដឹងថាថា គិតមកដល់ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ដែល ផ្តើមឡើងជាថ្មីទៀតចាប់ពីថ្ងៃទី៧ ខែធ្នូមកនោះ បានបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ស៊ីវិល ជាច្រើន កន្លែង ប្រជាពលរដ្ឋខ្មែរស្លាប់ របួស បង្ខំចិត្តជម្លៀស បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម សម្បត្តិវប្បធម៌ បេតិកភណ្ឌមនុស្សជាតិ និងបង្អាក់សេវាសាធារណៈជាមូលដ្ឋាននានាជាច្រើន។ក្រសួងបានលើកពីករណីស្លាប់ និងរបួស មានប្រជាពលរដ្ឋ ស្លាប់ចំនួន៧នាក់ ក្នុងនោះ១នាក់នៅខេត្តព្រះវិហារ៣នាក់ នៅខេត្តឧត្តរមានជ័យ និង៣នាក់ទៀតនៅ ខេត្តបន្ទាយមានជ័យ។

ចំណែកពលរដ្ឋរងរបួសធ្ងន់ និងស្រាល សរុបគិតមកដល់ពេលនេះ មានប្រមាណ២០នាក់ ដែលភាគច្រើនកំពុងសង្គ្រោះបន្ទាន់ដោយក្រុមគ្រូពេទ្យ ខេត្ត និងបញ្ជូនមកសង្គ្រោះបន្តនៅរាជធានីភ្នំពេញ។ ករណីភៀសសឹក នៅខេត្តព្រះវិហារ មានប្រជាពលរដ្ឋភៀសសឹកចេញពីឃុំចំនួន៦ នៃស្រុក ជាំក្សាន្ត សរុប១.៤៩១គ្រួសារ ស្មើនឹងមនុស្ស៥.៥៩៧នាក់ បានមកស្នាក់នៅទីតាំងសុវត្ថិភាពរៀបចំដោយ អាជ្ញាធរចំនួន៨កន្លែង។

នៅខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋ៣.៤៧៨គ្រួសារ ស្មើនឹងមនុស្ស១១.០៦០ នាក់ បានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពចំនួន៦កន្លែង និងនៅខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋ ចំនួន៤.៥៦២នាក់បានជម្លៀសទៅកាន់តំបន់សុវត្ថិភាព និងតាមផ្ទះសំបែងសាច់ញាត្តិ។ក្រសួងបានលើកឡើងថាករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្អាក់សេវាសា ធារណៈជាមូលដ្ឋាន៖ ប្រតិបត្តិការ យោធាគ្រប់ទម្រង់របស់ថៃ បានធ្វើឱ្យផ្ទះសំបែងពលរដ្ឋខ្មែរ អគារក្រុមហ៊ុនឯកជន សាលារៀន និងផ្លូវ សាធារណៈត្រូវបំផ្លាញជាច្រើនកន្លែង ដោយសារ គ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីយន្តហោះ F-16។

សាលារៀនដល់ទៅ២៣៨ លើ ២៦០ទីតាំង ក្នុងខេត្តឧត្តរមានជ័យបានបិទ និងផ្អាកការសិក្សាទាំងស្រុង ខណៈសា លារៀននៅក្នុងក្រុង និងស្រុកជាប់ព្រំដែនក្នុងខេត្តព្រះវិហារ និងបន្ទាយមានជ័យ ស្ទើរទាំងស្រុងក៏ បានបិទ និងផ្អាកជាបណ្តោះអាសន្នដែរ បន្ទាប់ពីកុមារតូចៗរាប់ពាន់នាក់ បានជម្លៀសទៅកាន់ទីតាំង សុវត្ថិភាពជាមួយក្រុមគ្រួសារ។

ក្រសួងមហាផ្ទៃបានឲ្យដឹថាករណីជម្លៀសជនជាប់ឃុំជាបន្ទាន់ នៅ នាយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្ត សៀមរាប ធ្វើប្រតិបត្តិការជម្លៀសជនជាប់ឃុំ សរុបចំនួន១.០៦៦នាក់ (ស្រី៦៧នាក់) ពីពន្ធនាគារខេត្ត ឧត្តរមានជ័យ ដែលរងហានិភ័យខ្ពស់ដោយ សារការទម្លាក់គ្រាប់ និងគ្រាប់ផ្លោងរបស់ថៃ ទៅឃុំបន្តនៅ

ពន្ធនាគារខេត្តសៀមរាប។ ក្រសួងមហាផ្ទៃបានលើកឡើងថាជារួម នៅមានសោកនាដកម្ម និងផលប៉ះពាល់លើតំបន់ និងជនស៊ីវិលកម្ពុជា ជាច្រើនទៀត ដែល ក្រសួងមហាផ្ទៃ នឹងជម្រាបជូននាពេលបន្តបន្ទាប់ ពីព្រោះក្នុងប្រតិប ត្តិការឈ្លានពានដែនអធិបតេយ្យកម្ពុជាមក ដល់ថ្ងៃនេះ កម្លាំងយោធាថៃ បានបាញ់ផ្លោងគ្រាប់យុទ្ធភណ្ឌជាច្រើនប្រភេទ ចូលមកកាន់ភូមិឋាន ប្រជាពលរដ្ឋ ដែលមានចម្ងាយដល់ទៅជិត៣០គីឡូម៉ែត្រពីខ្សែបន្ទាត់ព្រំដែន។

នេះនៅមិនទាន់គិតដល់ ផលវិបាកនៃផ្សែងពុលដ៏អាក្រក់ដែលថៃបន្តប្រើប្រាស់ជាថ្មីទៀតដោយគ្មានសតិសម្បជញ្ញៈមកលើដែន អធិបតេយ្យកម្ពុជា។ នាឱកាសនេះដែរ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសគាំទ្រ និងជឿជាក់យ៉ាងមុតមាំ លើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់នៃ កងយោធពលខេមរភូមិន្ទ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដ៏អង់អាចស្វាហាប់ ប្រតិភាណរបស់ជាតិ និងប្រជាជនកម្ពុជា។

ក្រសួងមហាផ្ទៃ សូមអំពាវនាវប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋាន និង គ្រប់និន្នាការ រួមទាំងកងកម្លាំងប្រដាប់អាវុធចម្រុះទាំងអស់បន្តសាមគ្គី ប្រកៀកស្មា ស្រាក់ដៃគ្នា គាំទ្រ រាជរដ្ឋាភិបាល និងផ្តល់កម្លាំងចិត្តដល់វីរយុទ្ធជនជួរមុខដែលកំពុងតែ ឈរជើងយ៉ាងក្លៀវក្លាប្រកបដោយ មោទកភាពក្នុងបេសកកម្មការពារទឹកដីដូនតា និងសុវត្ថិភាពប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែន។

ជាថ្មីម្តងទៀត ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ទទួចដល់សហគមន៍អាស៊ាន អង្គការ សហប្រជាជាតិ និងសហគមន៍អន្តរជាតិ ចូលរួមតាមដាន ថ្កោលទោស និងមានចំណាត់ ការស្របតាមច្បាប់ គោលការណ៍ និងនីតិវិធីអន្តរជាតិ ចំពោះឧក្រិដ្ឋកម្មដ៏យង់ឃ្នងព្រៃផ្សៃ របស់រដ្ឋាភិបាល យោធា និងកម្លាំង ចម្រុះថៃ ដែលបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុ ញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស អនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម និងធម្មនុញ្ញអាស៊ានជាដើម។

ក្រសួងមហាផ្ទៃបានបញ្ជាក់ថា៖«យើងទាមទារឱ្យភាគីថៃ បញ្ឈប់អំពើដ៏អាក្រក់ នេះជាបន្ទាន់ហើយងាកមកអនុវត្តឱ្យបានពេញលេញតាមបទឈប់បាញ់ ជាពិសេស សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ ដោយមាន ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចុះហត្ថលេខាជាសាក្សី ព្រមទាំងការថ្លែងស្វាគមន៍ គាំទ្រពីមិត្តបរទេស និងសហគមន៍អន្តរជាតិ»៕

Daily Program

Livesteam thumbnail