ក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាប័ណ្ណ អង្គភាពសារព័ត៌មានចំនួនពីរ ក្រោយប្រព្រឹត្តកំហុសធ្ងន់ធ្ងរ

ក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាប័ណ្ណ អង្គភាពសារព័ត៌មានចំនួនពីរ ក្រោយពីម្ចាស់អង្គភាព ប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ក្រោយពីម្ចាស់អង្គភាពប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។
យោងតាមប្រកាសរបស់ក្រសួងព័ត៌មាន ដែលចុះហត្ថលេខាដោយលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រសួងសម្រេចលុបប្រកាសលេខ ០៣៩ ព.ម ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោក ទុយ រិទ្ធី ជាម្ចាស់សហគ្រាសសារព័ត៌មាន ខេភី សូសលញូស៍ ដែលធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រឈ្មោះwww.khmerpostrews.com។
ក្រសួងបានបញ្ជាក់ថា ៖ «ការលុបនេះ ដោយសារម្ចាស់អង្គភាពបានប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន»។
ទន្ទឹមនឹងនេះដែរ ក្រសួងក៏បានសម្រេចលុបប្រកាសលេខ ០៧២ ព.ម ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោក ជាវ គឹមលាង ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ជាម្ចាស់សហគ្រាសគេហទំព័រគ្រុឌ01 ដែលធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រឈ្មោះ www.kruth01.com ដោយម្ចាស់អង្គភាពបានប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ដែលអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕


Daily Program
