ក្នុងឱកាសបុណ្យរ៉ាម៉ាដានិងរដូវ៤០ថ្ងៃ​ មេដឹកនាំសាសនានៅអាស៊ីអំពាវនាវឲ្យ​រួមគ្នារិះគិតអំពីសន្តិភាព

ឆ្នាំនេះគឺជាឆ្នាំដំបូងនៅក្នុងអំឡុងពេលពិសិដ្ឋនៅបុណ្យរ៉ាម៉ាដារបស់ឥស្លាម​សាសនិក និង រដូវអប់រំពិសេស​ឬ​រដូវ​៤០ថ្ងៃ​របស់​ព្រះសហគមន៍កាតូលិក ដែលរៀបចំក្នុងអំឡុងពេលតែមួយ ហើយសានិកសាសនាទាំងពីរបានរួមគ្នារិះគិតអំពីសន្តិភាព។

លោក ហូសេ ខូលិន បាហ្គាហ្វូរ៉ូ (Jose Colin M. Bagaforo) អភិបាលនៃព្រះសហគមន៍គីដាប៉ាវ៉ាន (Kidapawan) នៅតំបន់មីនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន បានជំរុញឱ្យសហគមន៍ទាំងពីរចាត់ទុកឱកាសដ៏​ចៃដន្យនេះ រួបរួមគ្នារិះគិតអំពីសន្តិភាព។

លោកអភិបាលបានលើកឡើងថា សន្តិភាពសំខាន់ ដូច្នេះសហគមន៍នៃជំនឿទាំងពីរ គឺគួរពង្រឹងនិងអនុវត្តជំនឿដើម្បីសន្តិភាព និងរួមគ្នាអភិរក្សនិងការពារធនធានអេកូឡូស៊ីនៅក្នុងសហគមន៍ទាំងអស់គ្នា។

រ៉ាម៉ាដាន និង រដូវដំណម គឺសុទ្ធតែជាពេលវេលាសំខាន់តាមជំនឿរបស់មូស្លីម និង របស់ព្រះសហគមន៍កាតូលិក ដូច្នេះការគោរពប្រណិបត្តិសាសនាតាមជំនឿគឺបន្តធ្វើរៀងៗខ្លួន ប៉ុន្តែការរិះគិតអំពីអ្នកក្រីក្រ អំពីការអភិរក្ស និង អំពីសន្តិភាព គឺគួរតែរិះគិតរួមគ្នា៕

Daily Program

Livesteam thumbnail