ក្នុងចំណោមកុមារ៥នាក់នៅមជ្ឈឹមបូព៌ាមាន៣នាក់កំពុងរងកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ

របាយការណ៍ថ្មីមួយរបស់អង្គការយូនីសេហ្វ បាននិយាយថា កុមារអាយុក្រោម ៥ ឆ្នាំប្រហែលជា ៣៤លាននាក់នៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង កំពុងរស់នៅក្នុងភាពក្រីក្រនិងកង្វះស្បៀ​ងអាហារ។

ប្រភពដដែលនោះបានអះអាងថា កុមារ ៣ នាក់ក្នុងចំណោម ៥ នាក់នៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង សរុប ៣៤ លាននាក់ កំពុងរស់នៅជាមួយភាពក្រីក្រនិងកង្វះស្បៀងអាហារធ្ងន់ធ្ងរ។

របាយការណ៍នេះបានកត់សម្គាល់ថាកុមារប្រហែល ១៨១លាននាក់នៅទូទាំងពិភពលោកដែលមានអាយុក្រោម ៥ ឆ្នាំកំពុងជួបប្រទះនឹងកង្វះចំណីអាហារ ដែលធ្វើឱ្យពួកគេរហូតដល់ ៥០ភាគរយ ជួបប្រទះនូវទម្រង់នៃការគំរាមកំហែងដល់អាយុជីវិតដោយសារកង្វះអាហារូបត្ថម្ភ។​

របាយការណ៍នេះក៏បានលើកឡើងពីផលប៉ះពាល់រួមនៃវិសមភាព ជម្លោះ និងវិបត្តិអាកាសធាតុ។

វិបត្តិដែលអូសបន្លាយយូរ ជម្លោះដែលកំពុងបន្ត និងអស្ថិរភាពសេដ្ឋកិច្ច បានជះឥទ្ធិពលយ៉ាងសំខាន់ដល់កុមារក្នុងការទទួលបានអាហារដែលមានជីវជាតិ៕

Daily Program

Livesteam thumbnail