កុមារ ១៣០លាននាក់នៅក្នុងប្រទេស២២ នៅលើពិភពលោកនៅតែមិនទាន់បានចូលសាលា

ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត កូវីដ ១៩ និងគ្រោះមហន្តរាយផ្សេងៗដែលទាក់ទងនឹងអាកាសធាតុនៅទូទាំងពិភពលោក កុមារចំនួន ១៣០ លាននាក់នៅតែមិនបានចូលរៀននៅក្នុងប្រទេសចំនួន២២។
អង្គការសង្រ្គោះកុមារអន្តរជាតិបានអះអាងថា ជំងឺរាតត្បាត កូវីដ ១៩ ដែលគួបផ្សំដោយគ្រោះមហន្តរាយអាកាសធាតុធ្ងន់ធ្ងរនៅក្នុងប្រទេសមួយចំនួន បានបង្កើតគម្លាតសិក្សាដែលកាន់តែឆ្ងាយ ទៅតាមពេលវេលារបស់កុមារ។
ប្រភពដដែលបានអះអាងថា ៥ឆ្នាំបន្ទាប់ពីការចាប់ផ្តើមនៃវិបត្តិ ទីភ្នាក់ងារផ្តល់ជំនួយបានវិភាគទិន្និន័យ និងបានចេញផ្សាយនាពេលថ្មីៗនេះថា យ៉ាងហោចណាស់កុមារ ១៣០ លាននាក់ក្នុងប្រទេសចំនួន ២២ កំពុងតែរងផលប៉ះពាល់ខ្លាំងបំផុតដោយសារតែជំងឺរាតត្បាត កូវីដ ១៩។
ការវិភាគរបស់អង្គការសង្រ្គោះកុមារស្តីពីសិទ្ធិទទួលបានការអប់រំនៅក្នុងប្រទេសចំនួន ៣០ ដែលប្រឈមមុខនឹងការបិទសាលារៀនរយៈពេលយូរដោយសារជំងឺរាតត្បាត បានបង្ហាញថា កុមារជាច្រើនបានទន្ទឹងរង់ចាំចូលសាលារៀនរបស់ពួកគេ ដែលបានបិទចាប់តាំងពីខែមករា ឆ្នាំ ២០២២។
ប្រភពដដែលបានអះអាងថា ការបិទសាលារៀនដើម្បីទប់ស្កាត់មេរោគបានចាប់ផ្តើមនៅក្នុងខែមីនាឆ្នាំ ២០២០ នៅតែបន្តរងនូវផលប៉ះពាល់រយៈពេលវែងទៅលើការអប់រំរបស់កុមារ។
ទិន្នន័យនេះបានកត់សម្គាល់ឃើញថា នៅក្នុងប្រទេសដែលសាលារៀនត្រូវបានបិទក្នុងរយៈពេលយូរ កុមារបានបាត់បង់ការសិក្សាដ៏សំខាន់បំផុត៕
Daily Program
