កុមារ​រង​ការ​ចាប់​រំលោភ ខណៈ​ដែល​ការ​ប្រយុទ្ធ​គ្នា​នៅកុងហ្គោ

ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនអង្គការសហរប្រជាជាតិ (UNHCR) បាន​ព្រមានថា ស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោភាគខាងកើតបានធ្វើឱ្យមនុស្សជាង ៣៥​ ម៉ឺន នាក់ផ្លាស់ទីលំនៅ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ជាមួយគ្នានេះ អង្គការយូនីសេហ្វ និយាយថា កុមារដែលមានអាយុចាប់ពី ១២ ឆ្នាំ​ឡើង មានមួយចំនួនត្រូវបានគេរំលោភ និងកេណ្ឌ​ឲ្យចូលប្រយុទ្ធ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ស្ថានភាពនេះ "កាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស" នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោភាគខាងកើត ត្រូវបានគេរាយការណ៍ថា បានធ្វើឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ជាមួយនឹងមនុស្សប្រហែល ៣៥ម៉ឺន នាក់បានភៀសខ្លួនចេញពីអំពើហិង្សា។

ប្រភពដដែលបានបន្តថា ក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេស​រ៉ូវ៉ាន់ដា ដែលបានដណ្តើមកាន់កាប់ទីក្រុង ហ្គោម៉ា ភាគខាងកើតប្រទេសកុងហ្គោកាលពីខែមុន កំពុងបន្តដំណើរឆ្ពោះទៅភាគខាងត្បូង ដែលអាចនឹងបង្កើនសម្ពាធនៃបញ្ហាបន្ថែមទៀត។

មកដល់ពេលនេះ UNHCR បានរាយការណ៍ថា ប្រហែល ៧០% នៃជំរំនៅហ្គោម៉ា ត្រូវបានបំផ្លាញ ហើយកន្លែងផ្សេងទៀតត្រូវបានខូចខាត ខណៈដែលសំណល់នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ធ្វើឱ្យគ្មានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋនៅក្នុងទីក្រុង៕

Daily Program

Livesteam thumbnail