កុមារីអាហ្គានីស្ថានជាង១លាននាក់ត្រូវគេបដិសេធសិទ្ធិទទួលបានការអប់រំ

ចាប់តាំងពីឆ្នាំ២០២១មកដល់ពេលនេះមានកុមារីអាហ្គានីស្ថានជាង១លាននាក់ហើយដែលត្រូវបានគេបដិសេធឫរំលោភសិទ្ធិនៅក្នុងការទទួលបានការអប់រំ។ នេះបើតាមវ៉ាទីកង់ញូវ។​

មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ដែលហៅថា យូនីសេហ្វ បានព្រមានថា ការរឹតបន្តឹងលើការអប់រំកម្រិតមធ្យមសិក្សារលើកុមារី អាចប៉ះពាល់ដល់ដល់មនុស្សលើសពីនេះ នៅពេលខាងមុខ។

ប្រភពដដែលបានព្រមានថា រហូតដល់ឆ្នាំ២០៣០ កុមារីជាង២ លាននាក់ នឹងប្រឈមមុខនឹងផលវិបាកកាន់តែធ្ងន់ធ្ងរ ពោលគឺក្រៅពីការអប់រំ គឺ សុខភាព កម្លាំងពលកម្ម និងកំណើនសេដ្ឋកិច្ចនាពេលអនាគតរបស់ប្រទេសនេះ។

ប្រភពដដែលបានរាយការណ៍ថា ក្នុងរយៈពេល៥ឆ្នាំ កន្លងមកនេះ យ៉ាងហោចណាស់កុមារី ១ លាននាក់បានរងផលប៉ះពាល់ដោយផ្ទាល់ដោយការរឹតបន្តឹងលើការអប់រំកម្រិតមធ្យមសិក្សា។

លោកស្រី ខេឌឺរិន រូសែល (Catherine Russell) នាយកប្រតិបត្តិរបស់យូនីសេហ្វ បានអំពាវនាវថា យើងសូមអំពាវនាវដល់អាជ្ញាធរជាក់ស្តែងឱ្យលើកលែងការហាមឃាត់លើការអប់រំកម្រិតមធ្យមសិក្សាសម្រាប់ក្មេងស្រី និងអំពាវនាវឱ្យសហគមន៍អន្តរជាតិនៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រសិទ្ធិក្នុងការរៀនសូត្ររបស់កុមារីនៅក្នុងប្រទេសនេះ។

នៅចំពោះមុខការរឹតបន្តឹងលើការអប់រំរបស់ក្មេងស្រី និងការងាររបស់ស្ត្រី អង្គការ ដដែលនេះបានព្រមានថា អាហ្គានីស្ថានអាចនាំឱ្យមានការបាត់បង់គ្រូបង្រៀន និងបុគ្គលិកសុខាភិបាលជាស្ត្រីជាង ២៥.០០០នាក់នៅឆ្នាំ ២០៣០។

ក្រៅពីនោះអត្រាស្រ្តីដែលបម្រើការការងាស៊ីវិលបានកំពុងតែបន្តធ្លាក់ចុះកាន់តែច្រើននៅពេលដែលស្រ្តីត្រូវបានរើសអើងលើការអប់រំ ការងារ និង ការទទួលខុសត្រូវនានា ។

Daily Program

Livesteam thumbnail