កុមារីនៅសាលាគោលដៅ ទទួលបានការបណ្តុះបណ្តាលពី«បច្ចេកវិទ្យាក្រៅម៉ោងសិក្សា» ដើម្បីបង្កើតគំនូសព្រាងកម្មវិធីទូរស័ព្ទដៃ

ថ្នាក់ក្រៅម៉ោងសិក្សា ICT កម្មវិធី Technovation Girls បាននិងកំពុងបន្តការបណ្តុះបណ្តាលដល់កុមារីនៅតាមសាលាគោលដៅ និងបានផ្ដល់ដល់សិស្សស្រីទាំងអស់នូវការអភិវឌ្ឍបំណិនទន់ និងបំណិនរឹង ព្រមទាំងជំនាញថ្មីៗ ក្នុងការបង្កើតគំនូសព្រាងកម្មវិធីទូរសព្ទដៃ (Prototype App) ការសរសេរកូដ ការរចនា ការរៀបចំគម្រោងអាជីវកម្ម និងប្រើប្រាស់បញ្ញាសិប្បនិមិ្មត (AI) ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងក្នុងសហគមន៍។

ក្រសួងអប់រំ យុវជន និងកីឡា បានអោយដឹងថា កម្មវិធីសិក្សាបែបគម្រោងកម្រិតអន្តរជាតិនេះ បានជួយពង្រឹងជំនាញបច្ចេកវិទ្យា ការគិតជាស្ថាបនិក និងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ ក៏ដូចជាសកលលោកទាំងមូល។ ក្រុមកុមារីដែលបានចូលរួមសិក្សាកម្មវិធីនេះនឹងត្រូវធ្វើការដាក់ស្នើរគម្រោងរបស់ពួកគេដើម្បីចូលរួមប្រកួតកម្រិតថ្នាក់ជាតិ និងអន្តរជាតិផងដែរ។

កម្មវិធី Technovation Girls ជាកម្មវិធីមួយដែលផ្តល់ឱកាសឱ្យកុមារីដែលជាសិស្សនៅថ្នាក់កម្រិតបឋមសិក្សា និងក្រោមវិទ្យាល័យដើម្បីទទួលបានការបណ្តុះបណ្តាល មុននឹងចាប់ផ្តើមប្រកួតកម្រិតថ្នាក់ជាតិ។ ក្រោយជាប់កម្រិតថ្នាក់ជាតិ កុមារីនឹងតំណាងកម្ពុជាចូលប្រកួតវគ្គបន្តទៀតជាមួយនឹងបណ្តាប្រទេសផ្សេងៗ៕

Daily Program

Livesteam thumbnail