កុមាររងគ្រោះមកពីហ្គាហ្សាក្រុមទីពីរបានមកដល់អ៊ីតាលី

មន្ទីរពេទ្យយោធាអ៊ីតាលីដែលបានដឹកក្រុមកុមាររងគ្រោះដែលត្រូវការសេវាសង្រ្គោះជីវិតមកពីតំបន់ហ្គាហ្សាក្រុមទី២បានមកដល់អ៊ីតាលីដើម្បីទទលការព្យាបាល ។

វ៉ាទីកង់ញូវបានរាយការណ៍ថា នាវាពេទ្យយោធានេះបានចាកចេញពីកំពង់ផែអាល ហារីស នៅអេស៊ីប កាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីកុមាររងគ្រោះបានដឹកជញុ្ជនចេញពីតំបន់ហ្គាហ្សា ​។​

ពូកគេបានមកដល់អ៊ីតាលីនៅថ្ងៃចន្ទទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយនេះគឺជាដំណឹងល្អ ខណៈដែលកុមារដែលមកដល់មានកុមារមួយចំនួនគឺនៅក្នុងស្ថានភាពដ៏គួរអោយសោកសង្រេងបំ​ផុត ។

នៅពេលដែលនាវាចូលចតភ្លាម រថយន្តសង្រ្គោះបន្ទាន់បានមកដល់នឹងដឹកជញ្ជូនពូកគេទៅទទួលការព្យាបាលភ្លាមៗនៅតាមមន្ទីរពេទ្យដែលជិតបំផុត។

ក្រុមកុមារទាំងនេះត្រូវបានគេដឹងថា ពូកគេមានអាយុពី​៤ ខែ រហូតដល់ ១៨ ខែ ហើយខ្លះពួកគេបានមកដល់អ៊ីតាលីតែម្នាក់ឯងគត់ដោយសារតែពួកគេបានបាត់បង់គ្រប់យ៉ាងតាំងពីគ្រួសារ​និងឪពុកម្តាយ៕

Daily Program

Livesteam thumbnail