កុមារយ៉ាងហោចណាស់១០០នាក់ត្រូវបានសម្លាប់នៅហ្គាហ្សាចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់

អ្នកនាំពាក្យអង្គការយូនីសេហ្វលោក​ ជេម អេលឌ័រ ( James Elder) បានអះអាងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីថ្ងៃអង្គារថា កុមារយ៉ាងហោចណាស់ ១០០ នាក់ត្រូវបានស្លាប់នៅក្នុងតំបន់ហ្គាហ្សាចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានធ្វើឡើងនៅដើមខែតុលា។

តាមការចុះផ្សាយរបស់វ៉ាទីកង់ញូវ លោកបាននិយាយថា ផ្អែកតាមតួលេខនេះ កុមារប្រហែលម្នាក់ត្រូវបានស្លាប់ជារៀងរាល់ថ្ងៃ ហើយនៅមានអ្នករងរបួសសិបនាក់ទៀត ។

អង្គការនេះបានអះអាងថា នៅក្នុងចំណោមកុមារទាំងនេះ ៦០ ភាគរយ ជាកុមារា​ ហើយ ៤០ ភាគរយជាកុមារី ។

ក្រៅពីនេះអង្គការដដែលក៏បានព្រមានផងដែរថា ការរឹតតបន្តឹងយ៉ាងធ្ងន់ធ្ងរលើការផ្គត់ផ្គង់សំខាន់ៗចូលទៅក្នុងតំបន់ហ្គាហ្សាក៏ជាបញ្ហាប្រឈមនាំឲ្យមានគ្រោះថ្នាក់ដល់កុមារបន្ថែមទៀតផងដែរ ។​

ប្រភពដដែលបានបន្តថា ពលរដ្ឋនៅហ្គាហ្សានៅបន្តរស់នៅដោយប្រឈមមុខនឹងកង្វះតាំងពី សម្ភារៈវេជ្ជសាស្ត្រ ហ្គាសចម្អិនអាហារ ប្រេងឥន្ធនៈ និងសមាសធាតុចាំបាច់ដើម្បីថែរក្សាប្រព័ន្ធទឹកស្អាត និងអនាម័យ។ល៕

Daily Program

Livesteam thumbnail