កុមារប្រហែល៤00នាក់ស្លាប់ដោយសារកំដៅកើនឡើង
របាយការណ៍ថ្មីមួយដែលចេញដោយមូលនិធិកុមាររបស់អង្គការសហប្រជាជាតិហៅកាត់ថា យូនីសេហ្វ បង្ហាញថា កុមារជិត ៤00 នាក់ត្រូវបានសម្លាប់កាលពីឆ្នាំ២០២១ នៅទូទាំងទ្វីបអឺរ៉ុប និងអាស៊ីកណ្តាល ដោយសារសីតុណ្ហភាពកើនឡើងយ៉ាងខ្លាំង។
វ៉ាទីកង់ញូវបានឲ្យដឹងថា តាមរបាយការណ៍ដែលចេញផ្សាយថ្មីៗនេះ អ្នកជំនាញព្រមានថា ឆ្នាំ២០២១ គឺជាឆ្នាំដ៏អាក្រក់ដោយសារតែមានកុមារចំនួន ៣៧៧ នាក់ស្លាប់ ។ កុមារទាំងនេះគឺនៅក្នុងប្រទេស២៣ នៅអឺរ៉ុប និង អាស៊ីកណ្តាល ។
នៅក្នុងរបាយការណ៍ បង្ហាញថាពាក់កណ្តាលនៃកុមារទាំងនេះបានស្លាប់ដោយសារជំងឺទាក់ទងនឹងកំដៅដូច្នេះសូមលើកកំពស់ការប្រុងប្រយ័ត្ន ។
លោកស្រី រ៉េជីណា ឌឹ ដូមីនីស៊ិច (Regina De Dominicis) នាយកប្រចាំតំបន់របស់អង្គការយូនីសេហ្វ ប្រចាំតំបន់អឺរ៉ុប និងអាស៊ីកណ្តាល បានព្រមានថា ប្រហែលពាក់កណ្តាលនៃកុមារនៅទូទាំងទ្វីបអឺរ៉ុប និងអាស៊ីកណ្តាល ឬកុមារចំនួន ៩២ លាននាក់ បានកំពុងប្រឈមមុខនឹងរលកកំដៅញឹកញាប់នៅក្នុងតំបន់ដែលសីតុណ្ហភាពកើនឡើងក្នុងអត្រាលឿនបំផុតនៅទូទាំងពិភពលោក។
លោកបានស្រីព្រមានថា សីតុណ្ហភាពកើនឡើងខ្លាំងអាចបង្កផលវិបាកធ្ងន់ធ្ងរដល់សុខភាពសម្រាប់កុមារ ជាពិសេសកុមារតូចៗទើបនឹងកើត សូម្បីតែក្នុងរយៈពេលខ្លីក៏ដោយ។
លោកស្រីនិយាយថា "ដោយគ្មានការថែទាំ" ផលវិបាកទាំងនេះអាចគំរាមកំហែងដល់អាយុជីវិត។
យោងតាមអង្គការយូនីសេហ្វ ការប៉ះពាល់នឹងកំដៅមានផលប៉ះពាល់ធ្ងន់ធ្ងរដល់កុមារ សូម្បីតែមុនពេលកើតក៏ដោយ ដោយពួកគេ អាចបណ្តាលឱ្យកើតមិនគ្រប់ខែ ទម្ងន់កំណើតទាប ការសម្រាលកូនមិនទាន់គ្រប់អាយុ និងភាពមិនធម្មតាពីកំណើត។
ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះបានកត់សំគាល់ថាភាពតានតឹងដោយកំដៅគឺជាមូលហេតុផ្ទាល់នៃការស្លាប់របស់ទារក ហើយក៏អាចប៉ះពាល់ដល់ការលូតលាស់របស់ទារកនិងបង្កឱ្យមានជំងឺកុមារជាច្រើន។