កុមារជាង១០០នាក់នៅហ្គាហ្សានឹងទទួលការព្យាបាលនៅអ៊ីតាលី
ក្រោមការសម្របសម្រួលដោយសន្តអាសនៈកុមារជាង១០០នាក់មកពីតំបន់សមរភូមិនៅហ្គាហ្សា បានទទួលឱកាសចេញទៅព្យាបាលនៅប្រទេសអ៊ីតាលី ។
វ៉ាទីកង់់ញូវបានរាយការណ៍ ឱកាសនៃការបើកផ្លូវនេះ គឺធ្វើឡើងដោយរដ្ឋាភិបាលអ៊ីតាលីសហការជាមយយនឹងអាជ្ញាធរអេហ្ស៊ី និងមានកិច្ចព្រមព្រៀងជាមួយនឹងអាជ្ញាធរអ៊ីស្រាអែល។
កុមារដែលនឹងមានឱកាសទទួលយកសេវាកម្មនេះគឺជាកុមារដែលកំពុងតែរងគ្រោះធ្ងន់ធ្ងរដោយការទម្លាក់គ្រាប់បែកនិងការវាយប្រហារនៅហ្គាហ្សា។ ហើយពួកគេនឹងត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យផ្សេងៗនៅក្នុងប្រទេសអ៊ីតាលី នៅក្នុងករណីដែលពួកគេមិនអាចទទួលសេវាកម្មព្យាបាល និងសង្រ្គោះជីវិតនៅហ្គាហ្សាបាន។
ប្រភពដដែលបានបន្តថា គម្រោងការមនុស្សធម៌នេះបានលេចចេញជារូបរាងឡើងក្រោមកិច្ចសម្របសម្រួលនិងការលើកកំពស់ក៏ដូចជាជំរុញដោយព្រះសហគមន៍កាតូលកផងដែរ៕