កិច្ចព្រមព្រៀងស្តីពីការតែងតាំងលោកអភិបាលរវាងចិន និងសន្តអាសនៈនឹងត្រូវបន្តឡើងវិញនៅចុងឆ្នាំ

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអសនៈបានឲ្យដឹងថា កិច្ចព្រមព្រៀងនៅក្នុងការតែងតាំងលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសចិននឹងអាចបន្ត ឡើងវិញនៅចុងឆ្នាំនេះ ។​

នៅក្នុងបទសំភាសន៍ខ្លីមួយជាមួយនឹងអ្នកសារព័ត៌មានដែលប្រមូលផ្តុំនៅខាងក្រៅកម្មវិធីដែលរៀបចំនៅសាកលវិទ្យាល័យ Pontifical Urban នាទីទីក្រុងរ៉ូមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា កិច្ចព្រមព្រៀងនោះកំពុងតែស្ថិតនៅក្នុងការត្រួតពិនិត្យឡើងវិញ ។​

លោកបានបន្តថា កិច្ចព្រមព្រៀងជាមួយប្រទេសចិន យើងកំពុងពិភាក្សាគ្នាដូចដែលយើងធ្លាប់មានមួយរយៈមកហើយ។ យើងកំពុងព្យាយាមស្វែងរកនីតិវិធីដ៏ល្អបំផុតសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅពេលនោះ ហើយដែលនឹងបន្តជាថ្មីនៅចុងឆ្នាំនេះ ។

នៅប៉ុន្មានឆ្នាំមកនេះទំនាក់់ទំនងរបស់សន្តអាសនៈនិងប្រទេសចិន ហាក់វិវត្តន៍ទៅប្រកប​ដោ​យ ភាពវិជ្ជមាន ទោះបីជារចនាសម្ព័ន្ធនៃព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសនេះ គឺមិនស្ថិតនៅក្រោមការគ្រប់គ្រងដោយសន្តអាសនៈក៏ដោយ៕

Daily Program

Livesteam thumbnail