កិច្ចពិភាក្សាសន្តិភាពនៅហ្គាហ្សាកំពុងតែបន្តធ្វើ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានយ៉ាហ៊ូ ( Benjamin Netanyahu ) បានយល់ព្រមថា គណៈប្រតិភូអ៊ីស្រាអែល អាចបន្តកិច្ចពិភាក្សានៅទីក្រុង ដូហា ប្រទេសកាតាពាក់ព័ន្ធនឹងកិច្ចពិភាក្សាសន្តិភាពនៅហ្គាហ្សា។

កិច្ចពិភាក្សានេះគឺនិយាយអំពីការដោះលែងចំណាប់ខ្មាំង និង អំពីបទឈប់បាញ់ដែលអាចកើតមាននៅហ្គាហ្សា ប៉ុន្តែអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានចោទប្រកាន់គ្នាទៅវិញទៅមក ពីការពន្យារពេលការចរចា។

កិច្ចចរចាសន្តិភាពដោយប្រយោលនេះ គឺសម្របសម្រួលដោយ កាតា អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកជាអន្តរការី។

សង្រ្គាមនៅហ្គាហ្សាដែលមានអាយុកាល ១៥ខែកន្លងមកនេះ បានធ្វើឲ្យពលរដ្ឋនៅទីនោះធ្លាក់ចុះនៅក្នុងរង្វង់ត្រឹម​២,១​លាននាក់ ស្របពេលដែលពលរដ្ឋប្រហែល ១សែននាក់ បានចាកចេញពីតំបន់ហើយជាង ៥ម៉ឺន នាក់ត្រូវបានគេជឿថាបានស្លាប់។

ពាក់ព័ន្ធនឹងតួលេខនេះ ក្រសួងការបរទេសអ៊ីស្រាអែលច្រានចោលដោយនិយាយថា ស្ថិតិនេះត្រូវបាន "ប្រឌិត បំប៉ោង និងរៀបចំដើម្បីធ្វើអោយអ៊ីស្រាអែលស្ថិតក្នុងពន្លឺដ៏អាក្រក់៕

Daily Program

Livesteam thumbnail