កិច្ចប្រជុំក្រុមប្រឹក្សាកាឌីណាល់លើកទី៩ ផ្តោតលើសហការី តួនាទីរបស់ស្ត្រី និស្ស័យ និងវិបត្តិពិភពលោក

វ៉ាទីកង់ញូវបានរាយការណ៍ថា ក្រុមប្រឹក្សាលោកកាឌីណាល់ លើកទី៩ បានរៀបចំប្រជុំឡើងក្រោមអធិបតី ភាពរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ។

កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើងនៅថ្ងៃទី ២ និងទី ៣ ខែធ្នូនៅវិមានកាសាសន្តីម៉ាថា ( Casa Santa Marta) ដោយបានពិភាក្សាយ៉ាងស៊ីជម្រៅនៅលើ បញ្ហាបច្ចុប្បន្នជាច្រើនទាក់ទងនឹងព្រះសហគមន៍ និងពិភពលោក ដោយរួមទាំងខ្លឹមសារនៃមហាសន្និបាតព្រះសហគមន៍ថ្មីៗនេះ។

ប្រភពដដែលបានបន្តថា កិច្ចប្រជុំនេះក៏បានផ្តល់ឱកាសដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពនៅក្នុងប្រទេសផ្សេង ៗ ដើម្បីចែករំលែកក្តីបារម្ភ និងក្តីសង្ឃឹមអំពីការពិតដែលកំពុងបន្តនៃជម្លោះ និងវិបត្តិ”។

កិច្ចប្រជុំនេះក៏បានកត់សម្គាល់ និង​ឆ្លុះបញ្ចាំងពីសមិទ្ធផលការងារក្រោយការប្រជុំជាបន្តបន្ទាប់ចាប់តាំងពីខែ កុម្ភៈ មេសា និងមិថុនា។​

បន្ថែមពីលើនេះទៅទៀត ក្នុងអំឡុងពេលកិច្ចប្រជុំ «តួនាទីរបស់ស្ត្រីនៅក្នុងព្រះសហគមន៏ក៏ ត្រូវបានឈ្វេងយល់ ដោយស្វែងរកការសំយោគនៃបញ្ហាដែលបានលើកឡើង។

តាមការគ្រោងទុកកិច្ចប្រជុំក្រុមប្រឹក្សាលោកកាឌីណាល់លើកក្រោយគ្រោងនឹងរៀបចំនៅខែមេសា ឆ្នាំ​២០២៥ ខាងមុខ៕

Daily Program

Livesteam thumbnail