កិច្ចចរចារុស្ស៊ីអាម៉េរិក នៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត បានបញ្ចប់

បន្ទាប់ពី ១២ម៉ោង នៃកិច្ចសន្ទនា ការចរចាថ្មីរវាងរុស្ស៊ី និងអាម៉េរិក ដែលត្រូវវាយតម្លៃថា ការ លំបាកចេញពីវិមានក្រឹមឡាំងចាប់តាំងពីការចាប់ផ្តើមនៃកិច្ចចរចា បានបញ្ចប់នៅថ្ងៃទី២៤ ខែ មីនា នៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត។
មុននេះមួយថ្ងៃ គឺអ៊ុយក្រែន និងអាម៉េរិក ដែលបានមានកិច្ចពិភាក្សាថ្មី សំដៅលើបទឈប់ បាញ់ដោយផ្នែកនៅក្នុងសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី។ ជាលទ្ធផល ប្រធានាធិបតី អ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអំពាវនាវនៅក្នុងសារមួយតាមបណ្តាញសង្គម ដើម្បីជំរុញឲ្យសមភាគីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន ចេញបទបញ្ជាពិតប្រាកដដើម្បីបញ្ឈប់ការ វាយប្រហារ។
ចំណែកប្រធានក្រុមនយោបាយ រ៉ឺណេសសង់ស៍ អឺរ៉ុប លោកហ្គាប្រ៊ីយ៉ែល អាតតាល់ បានរៀបរាប់ឲ្យដឹងថា កិច្ចប្រជុំមួយទៀត ដែលប្រមូលផ្តុំមេដឹកនាំប្រមាណ ៦០នាក់ នៃទ្វីបអឺរ៉ុប បានរៀបចំឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៤ មីនា ដើម្បីបើកឲ្យមានសេចក្តីថ្លែងការណ៍រួមដែលសំដៅរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដើម្បីជួយអ៊ុយក្រែន និងបញ្ចូលអ៊ុយក្រែនមកក្នុងសហគមន៍អឺរ៉ុប។ លោកហ្គាប្រ៊ីយ៉ែល អាតតាល់ បានធ្វើសេចក្តីលំអិតដែរថា កិច្ចប្រជុំកំពូលគឺដើម្បីអាចឲ្យប្រឈមមុខទៅនឹងការដាក់សម្ពាធជាបន្តបន្ទាប់ពីលោកដូណាល់ ត្រាំ និងលោកអេឡូន ម៉ាស។ លោកប្រាថ្នាជាពិសេសឲ្យកិច្ចកំពូលអាចចេញរួចជាមួយសេចក្តីប្រកាសរួម ដែលអំពាវនាវឲ្យមានការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដែលមកដល់ថ្ងៃនេះ រឿងនេះមិនទាន់មានកុងសង់សុសទេនៅអឺរ៉ុប។
នៅខណៈដែលរដ្ឋាភិបាលនៅប្រឆាំងនឹងការប្រើប្រាស់ទ្រព្យរុស្ស៊ី លោកហ្គាប្រ៊ីយ៉ែល អាតតាល់ បានការពារជំហររបស់លោក។ ហើយលទ្ធផលបានប្រែប្រួល។ លោកបានវាយតម្លៃថា នៅលើការឈ្លោះប្រកែកដែលនិយាយថា រឿងនេះអាចនឹងគំរាមកំហែងដល់ស្ថិរភាពនៃហិរញ្ញវត្ថុអឺរ៉ុប លោកគិតថា អ្នកវិនិយោគជាច្រើន បានបញ្ចូលនូវហានិភ័យនេះរួចហើយ។ លោកក៏រំឭកថា ស្ថិរភាពហិរញ្ញវត្ថុនៅសហគមន៍អឺរ៉ុប នឹងកាន់តែទទួលការគំរាមកំហែងដោយជ័យជម្នះរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ លោកហ្គាប្រ៊ីយ៉ែល អាតតាល់ អធិប្បាយទៀតថា មុននឹងឲ្យជនជាតិបារាំង មុននឹងឲ្យជនជាតិអឺរ៉ុប បង់ថ្លៃសម្រាប់អាវុធ និងដើម្បីគាំទ្រអ៊ុយក្រែន យើងអាចឲ្យជនជាតិរុស្ស៊ីបង់ថ្លៃមុន។ លោកបានបន្ថែមថា ៖ “ដើម្បីបញ្ចូលអ៊ុយក្រែនមកកាន់សហគមន៍អឺរ៉ុប គេប្រាថ្នាឲ្យទៅមុខកាន់តែលឿន ហើយពេលនេះ លោកគិតថា យើងអាចឈានមកដល់ការសន្យាទាំងអស់គ្នា”។
អ្នកសិក្សាស្រាវជ្រាវនានា បានព្រមានថា គេហទំព័ររុស្ស៊ីដែលតំណាងជាគេហទំព័រព័ត៌មាន តាមការពិតកំពុងចែកចាយព័ត៌មានក្លែងក្លាយអំពីអ៊ុយក្រែន និងបានរីកដុះដាលឡើង ជាមួយនឹងគោលដៅធ្វើឲ្យទន់ខ្សោយដល់ទំនុកចិត្តរបស់សាធារណៈមកលើប្រព័ន្ធផ្សព្វផ្សាយ។ តួយ៉ាងថ្មីៗ ក្នុងខែនេះ គេហទំព័រ Clear Story News បានរាយការណ៍អំពីព័ត៌មានក្លែងក្លាយមួយ ដែលថា លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រើប្រាស់លុយដែលផ្តល់ដោយសហរដ្ឋអាម៉េរិកដើម្បីបង់ឲ្យអ្នកកាសែតលោកខាងលិចនិយាយអាក្រក់អំពីលោកដូណាល់ ត្រាំ។ អត្ថបទនេះត្រូវបានបង្ហាញតាមរយៈរូបភាពមួយនៃសំបុត្រដែលពិនិត្យឃើញថា ត្រូវបានផ្ញើដោយលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ទៅកាន់ប្រធានសភាអ៊ុយក្រែន ដើម្បីសុំនូវផែនការមួយបង្កើតរូបភាពអវិជ្ជមាននៃប្រធានាធិបតីអាម៉េរិក។ យោងតាមអង្គការញូ ហ្គាដ ដែលមានឯកទេសខាងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងបានពឹងផ្អែកលើប្រព័ន្ធព័ត៌មានវិទ្យា InVID ដើម្បីធ្វើការផ្ទៀងផ្ទាត់ បានឲ្យដឹងថា សំបុត្រនេះគឺក្លែងក្លាយ ដោយសារតែត្រាប្រធានាធិបតី និងហត្ថលេខារបស់លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ត្រូវបានកែតម្រូវដោយប្រព័ន្ធកុំព្យូទ័រ។
Daily Program
