កាលវិភាគនៃដំណើរទស្សនកិច្ចសម្តេចប៉ាបមកកាន់ អាស៊ី និងអូសេអានីត្រូវបានប្រកាស
កាលវិភាគពេញលេញរបស់សម្តេចសម្តេចប៉ាបហ្រ្វង់ស៊ីស្កូសម្រាប់កាយាងដំណើររបស់ទ្រង់ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ប៉ាពួញូហ្គីណេ ទីម័រខាងកើត និងសិង្ហបុរី ត្រូវបានចេញផ្សាយជាផ្លូវការ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ដំណើររបស់ទ្រង់មកកាន់ប្រទេសទាំងបួនលើកនេះគឺចំណាយពេលដល់ទៅប្រមាណជា២សប្តាហ៍។
ផ្អែកតាមកម្មវិធីដែលបានប្រកាសនេះ គេដឹងថា ខែកញ្ញានឹងក្លាយជាខែដ៏មមាញឹកបំផុតសម្រាប់សម្តេចប៉ាបនៅក្នុងដំណើរយាងបំពេញទស្សនកិច្ចនៅបរទេសលើកទី៤៥ របស់ទ្រង់។
ប្រភពដដែលបានបន្តថា សម្តេចប៉ាបនឹងយាងចាកចេញពីទីក្រុងរ៉ូម នៅថ្ងៃទី២ ខែកញ្ញា ឆ្ពោះមកកាន់ប្រទេសឥណ្ឌូណេស៊ី ដោយចុះចតនៅរដ្ឋធានីហ្សាកាតា។
បន្ទាប់មកនៅថ្ងៃទី ៦ ខែកញ្ញាទ្រង់នឹងធ្វើដំណើរទៅកាន់ ទីក្រុង ប៉័ មូរ៉េសប៊ី ( Port Moresby) នៃប្រទេសកោះនៅសមុទ្រប៉ាស៊ីហ្វិកគឺ ប្រទេសប៉ាពួញូហ្គីណេ ជាគោលដៅ ដែលទ្រង់ នឹងស្នាក់នៅរហូតដល់ថ្ងៃទី ៩ ខែកញ្ញា។
ហើយទ្រង់ នឹងយាងដំណើរទៅកាន់ទីក្រុងឌីលី ដែលជារដ្ឋធានីនៃប្រទេសទីម័ខាងកើតរួច នឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី សម្រាប់ជើងចុងក្រោយនៃការយាងដំណើររបស់ទ្រង់ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៣ ខែកញ្ញា ដែលជាថ្ងៃដែលទ្រង់នឹងយាងត្រលប់ ទៅកាន់ទីក្រុងរ៉ូម។
នៅក្នុងដំណើរទស្សនកិច្ចនេះសម្តេចប៉ាបនឹងយាងជួបថ្នាក់ដឹកនាំសាសនានិងមេដឹកនាំប្រទេសទាំងនេះ៕