កាលវិភាគទស្សនកិច្ចរបស់សម្តេចប៉ាបនៅទីក្រុងទ្រីស
វ៉ាទីកង់ញូវបានរាយការណ៍ថា ការិយាល័យព័ត៌មានសន្តអាសនៈបានប្រកាសចេញហើយនៅកម្មវិធីនៃដំណើរទស្សនៈកិច្ចរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ នៅទីក្រុងទ្រីស (Trieste) ប្រទេសអ៊ីតាលី ។
ទីក្រុង ទ្រីស ជាទីក្រុងមួយស្ថិតនៅភាគខាងជើងនៃប្រទេសអ៊ីតាលី ហើយសម្តេចប៉ាបនឹងយាងទស្សនកិច្ចនៅទីនោះ នៅថ្ងៃទី៧ ខែកក្កដា ខាងមុខ ។
ប្រភពដដែលបានរាយការណ៍ថា ដំណើរទស្សនៈកិច្ចនៅទីក្រុងនោះគឺជាដំណើរទស្សនកិច្ចលើកទី៥០ នៅក្នុងដំណើនៅអ៊ីតាលីនៅក្នុងនាមជាអភិបាលនៃព្រះសហគមន៍កាតូលិកនៅទីក្រុងរ៉ុម។
ដំណើរទស្សនកិច្ចនេះគឺបានធ្វើឡើងបន្ទាប់ពីទ្រង់ នឹងធ្វើទស្សនកិច្ច ទីក្រុង វ័នីស (Venice)និង វីរ៉ូណា (Verona ) និងដំណើរយាងចូលរួមថ្លែងបទអន្តរាគមន៍នៅក្នុងជំនួបកំពូលនៃក្រុមប្រទេស G7 នៅសប្តាហ៍ក្រោយ ។
យោងតាមកម្មវិធី សម្តេចប៉ាប នឹងចេញដំណើរតាមឧទ្ធម្ភាគចក្រ នៅម៉ោង៦និង៣០នាទី ហើយនឹងចុះចតនៅទីក្រុង ទ្រីសនៅម៉ោង ៨ ព្រឹក មុនពេលជួបជាមួយអ្នកចូលរួមសមាជនៅម៉ោង ៨ និង ៣០ នៅមជ្ឈមណ្ឌលសន្និបាត Generali ។
នៅក្នុងដំណើរនោះសម្តេចប៉ាបគ្រោងនិងជួបជាមួយនឹងតំណាងព្រះសហគមន៍កាតូលិកនានា អ្នកសិក្សា អ្នកធ្វើចំណាកស្រុក និងជនពិការ។
ដំណើរទស្សនៈកិច្ចនោះ នឹងបញ្ចប់នៅម៉ោង ១២ និង ៣០ នាទី ហើយគ្រោងនឹងទៅដល់បុរីវ៉ាទីកង់វិញនៅ ម៉ោងប្រហែល ២ រសៀល៕