ការ​ព្រួយ​បារម្ភ​កើន​ឡើង​ជុំវិញ​ការ​ប្រយុទ្ធ​គ្នា​នៅ​ស៊ូដង់

មេដឹកនាំ​អាហ្វ្រិក​បាន​ព្រមាន​ប្រឆាំង​នឹង​ការ​ប្រយុទ្ធ​គ្នា​នៅ​ស៊ូដង់។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។​

នៅក្នុងកិច្ចប្រជុំកំពូលសហភាពអាហ្រ្វិកលើកទី ៣៨ នៅទីក្រុង អាឌីស អាបាបា ( Addis Ababa) ប្រទេសអេត្យូពី មេដឹកនាំបានអំពាវនាវឱ្យបញ្ឈប់អំពើហិង្សា និងជំរុញការផ្តល់ជំនួយមនុស្សធម៌ដល់មនុស្សរាប់លាននាក់។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជម្លោះបានកាន់តែខ្លាំងឡើង ខណៈដែលការបាញ់ផ្លោង ការវាយប្រហារតាមអាកាស និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅតែបន្តវាយលុកតំបន់ដែលមានប្រជាជនច្រើន។

ថ្លែងនៅឯព្រឹត្តិការណ៍ពីប្រទេសអេត្យូពី អគ្គលេខាធិការអង្គការសហប្រជាជាតិបានពណ៌នាស្ថានភាពនេះថា ជាមហន្តរាយនៃទំហំដ៏គួរឱ្យភ្ញាក់ផ្អើល និងភាពឃោរឃៅ ហើយបានព្រមានថា វាកំពុងរីករាលដាលកាន់តែខ្លាំង​ក្នុងតំបន់ធំ។

សង្គ្រាមស៊ីវិលដ៏ឃោរឃៅរបស់ស៊ូដង់កំពុងខិតជិតដល់ឆ្នាំទី ៣ ដោយបន្សល់ទុកនូវមរតកនៃភាពអត់ឃ្លាន ការផ្លាស់ទីលំនៅរបស់ប្រជាជនយ៉ាងច្រើន និងអសន្តិសុខរ៉ាំរ៉ៃ។

មកដល់ពេលនេះមនុស្សប្រហែល ជាង៣០លាននាក់ ពោលគឺ ជាង ២ ភាគ ៣ នៃចំនួនប្រជាជនសរុប កំពុងត្រូវការជំនួយ ចាប់ពីសុខភាពរហូតដល់អាហារ និងទម្រង់ជំនួយមនុស្សធម៌ផ្សេងទៀត។

ការប្រយុទ្ធគ្នានេះ បាននាំឱ្យសេដ្ឋកិច្ចដួលរលំ ធ្វើឱ្យតម្លៃម្ហូបអាហារ ប្រេងសាំង និងទំនិញមូលដ្ឋានផ្សេងទៀតកើនឡើង។

បច្ចុប្បន្នអង្គការសហប្រជាជាតិកំពុងរៀបចំកម្មវិធីដើម្បីចាប់ផ្តើមអំពាវនាវជំនួយ​មូលនិធិចំនួន ៤,២ពាន់លានដុល្លារយកទៅគាំទ្រដល់ប្រតិបត្តិការជំនួយនៅក្នុងប្រទេសនេះ៕

Daily Program

Livesteam thumbnail