ការ​ចរចា​អំពីសន្តិភាព​ហ្គាហ្សា​ត្រូវបានរៀបចំបន្ត​ទៀតនៅ​កាតា

តាមស្មារតីនៃការចរចារកាលពីលើកមុន នៅពេលនេះកងកម្លាំងអ៊ីស្រាអែលបានកំពុងដកខ្លួនចេញពីច្រករបៀង ណេហ្សារីម (Netzarim) ដែលជាផ្លូវហាយវេដ៏សំខាន់នៅក្នុងតំបន់ហ្គាហ្សា។​

វ៉ាទីកង់ញូវបានរាយការណ៍ថា ការអនុវត្តតាមលទ្ធផលនៃកិច្ចចរចារសន្តិភាពនេះ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលកំពុងបន្តរវាងហាម៉ាស់និងអ៊ីស្រាអែល​។​

ការអនុវត្តបទឈប់បាញ់នៅហ្គាហ្សាមកដល់ត្រឹមថ្ងៃទី​០៨ ខែកុម្ភៈ ឃើញថា មានភាពប្រសើរ ក្រៅពីនោះក៏មានការដោះលែងចំណាប់ខ្មាំងទាំងអ៊ីស្រាអែល​ ប៉ាឡេស្ទីន និង​បរទេសដោយរួមទាំងជនជាតិថៃផងដែរ។​

ដើម្បីបន្តដំណើរសន្តិភាពបន្ថែមទៀត ក្រុម​អ្នក​ចរចារបស់ភាគីពាក់ព័ន្ធបាន​កំពុង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កាតា​ដើម្បី​ពិភាក្សា​បន្ថែម​ទៀត។

អ៊ីស្រាអែលនិយាយថា ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដំណាក់កាលទី២នៅតែមានបញ្ហា ដែលទាមទារការពិភាក្សាជម្រះមន្ទិលបន្ថែម ស្របពេលដែលអ៊ីស្រាអែលបាននិយាយថា ស្ថានភាពសុខភាពរបស់ចំណាប់ខ្មាំង ដែល​ហាម៉ាស់ចាប់ទៅ គឺមានសភាពទ្រុឌទ្រោម ដូចជាកង្វះអាហារូបត្ថម្ភ ខ្សោយសាច់ដុំ ដាច់សរសៃឈាម ពិការបេះដូង រលាករ៉ាំរ៉ៃ និងបញ្ហាផ្លូវចិត្ត៕

Daily Program

Livesteam thumbnail