ការីតាស ហ្វីលីពីន ជំរុញកម្មវិធីប្រឆាំងភាពក្រីក្រ ជាមួយភាពជាដៃគូរបស់រដ្ឋាភិបាល

អង្គការការីតាស ហ្វីលីពីន ដែលជាកម្មវិធីអភិវឌ្ឍន៍សង្គមរបស់ក្រុមលោកអភិបាលព្រះសហគមន៍កាតូលិក នៅក្នុងប្រទេស បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនាយកដ្ឋានសុខុមាលភាពសង្គម និងការអភិវឌ្ឍន៍  សម្រាប់ការពង្រឹងកម្មវិធីប្រឆាំងភាពក្រីក្រ និងការផ្តល់សិទ្ធិអំណាចដល់សហគមន៍ដែលខ្វះខាត។

អង្គការនេះបាននិយាយថា ការសម្រេចចិត្តនេះបម្រើជាការបញ្ជាក់ឡើងវិញនៃការប្តេជ្ញាចិត្តរបស់អង្គការចំពោះការផ្លាស់ប្តូរជាតិ តាមរយៈសកម្មភាពសហការ។

លោកអភិបាល ចូស ខូលីន បាហ្គាហ្វូរ៉ូ (Jose Colin Bagaforo) ប្រធានអង្គការការីតាសហ្វីលីពីន បាននិយាយថា "ភាពជាដៃគូនេះ គឺជាវិធីរបស់ អង្គការក្នុងការចូលទៅកាន់កម្មវិធី និងធនធានរបស់រដ្ឋាភិបាល ដែលមានបំណងជួយសម្រាលបញ្ហា ខ្វះខាតនៃសង្គម ដោយមិនគិតពីសហគមន៍ជំនឿរបស់ពួកគេឡើយ៕

Daily Program

Livesteam thumbnail