ការីតាស និង​មេ​ដឹក​នាំ​សាសនា​​អំពាវនាវសុំអោយ​ G20 ជួយដោះ​ស្រាយ​បំណុលប្រទេសកី្រក្រ

មេដឹកនាំសាសនាចំនួន ១២៤រូបមកមកពីជុំវិញពិភពលោក បានរួបរួមជាមួយនឹងអង្គការការីតាសអន្តរជាតិកាលពីចុងសប្តាហ៍មុនចេញសារអំពាវនាវមួយទៅកាន់ក្រុមនៃបណ្តាប្រទេសអ្នកមានបំផុតទាំង ២០ ដែលគេហៅថា (G20) ឲ្យជួយដោះស្រាយវិបត្តិបំណុលពិភពលោកដែលកំពុងធ្វើឱ្យមានការលំបាកក្នុងការដោះស្រាយភាពក្រីក្រ និងសកម្មភាពឆ្លើយតបលើអាកាសធាតុ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សារលិខិតនេះ ត្រូវបានផ្ញើរចេញកាលពីចុងសប្តាហ៍មុន ខណៈដែល រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G20 បានជួបប្រជុំគ្នាកាលពីសប្តាហ៍មុននៅទីក្រុង ចូហាណេសបឺក  (Johannesburg ) ប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់ក្រុមប្រទេសនេះ ក្នុងខែវិច្ឆិកា​។​

ប្រភពដដែលបានអះអាងថា ការអំពាវនាវនេះបញ្ជាក់ពីបន្ទុកមិនសមាមាត្រនៃការសងបំណុលលើប្រទេសកំពុងអភិវឌ្ឍន៍ ដែលបង្វែរធនធានពីផ្នែកសំខាន់ៗដូចជា ការថែទាំសុខភាព ការអប់រំ និងភាពធន់និងអាកាសធាតុ សម្រាប់សងតែបំណុល ។

លិខិតនោះបានសរសេរថា "ក្នុងនាមជាអ្នកដឹកនាំខាងជំនឿ យើងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះផលប៉ះពាល់នៃវិបត្តិបំណុលនាពេលបច្ចុប្បន្ននេះ ទៅលើជីវិតរបស់អ្នកក្រីក្រ និងងាយរងគ្រោះបំផុតនៅទូទាំងពិភពលោក" ដោយកត់សម្គាល់ថា សព្វថ្ងៃនេះតម្រូវការសម្រាប់សកម្មភាពគឺធំជាងកាលពីឆ្នាំ ២000 នៅពេលដែលយុទ្ធនាការបំណុលសកលដំបូងត្រូវបានចាប់ផ្តើមក្នុងឱកាសនៃឆ្នាំករុណាទិគុន ។

ក្រុមមេដឹកនាំសាសនាទាំងនោះបានរួមគ្នាសរសេរថា "មនុស្ស ៣,៣ ពាន់លាននាក់ ពោលគឺជិតពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក -ឥឡូវនេះរស់នៅក្នុងប្រទេសដែលចំណាយប្រាក់ច្រើនលើការសងបំណុលជាងលើវិធានការសុខភាព ការអប់រំ ឬវិធានការអាកាសធាតុសង្គ្រោះជីវិត" ។

Daily Program

Livesteam thumbnail