ការីតាសអន្តរជាតិ៖ អ្នកផ្ទុកមេរោគអេដស៍រាប់លាននាក់កំពុងជួបហានិភ័យ

អង្គការការីតាសអន្តរជាតិបានព្រមានថា មនុស្សរាប់លាននាក់ដែលកំពុងតែរស់នៅជាមួយនឹងជំងឺនិងមេរោគអេដស៏គឺកំពុងប្រឈមនឹងហានិភ័យនៅពេលដែលសហរដ្ឋអាមេរិកបានកាត់បន្ថយជំនួយ របស់អង្គការ USAID។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។
លោក អាលីស្តែ ឌូតថុន ( Alistair Dutton ) អគ្គលេខាធិការអង្គការការីតាសបានព្រមានប្រឆាំងនឹងការសម្រេចចិត្តបិទកម្មវិធី និងការិយាល័យដែលផ្តល់មូលនិធិដោយ USAID នៅជុំវិញពិភពលោក ដោយនិយាយថា ការបិទភ្លាមៗ នឹងសម្លាប់មនុស្សរាប់លាននាក់ ដែលកំពុងតែទទួលថវិកាប្រចាំឆ្នាំជាង ៤០ពាន់លានដុល្លារ ដែលUSAID បានផ្ដល់មូលនិធិមនុស្សធម៌ និងជំនួយអភិវឌ្ឍន៍នៅក្នុងប្រទេសចំនួន ១២០ ជាពិសេសប្រទេសក្រីក្របំផុតរបស់ពិភពលោក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទទី ១០ ខែកុម្ភៈ លោក បាននិយាយថា ការសម្រេចចិត្តនេះបង្ហាញពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ «ចំពោះសេចក្តីថ្លៃថ្នូររបស់មនុស្សដែលផ្តល់កំណើតដោយព្រះជាម្ចាស់» និង «បណ្តាលឱ្យមានទុក្ខវេទនាយ៉ាងធំធេង»។
លោកបានបរិហារពីផលវិបាកជាក់ស្តែងនៃការផ្អាកជំនួយនេះ ដែលកំពុងបង្កឱ្យមាន «ភាពមិនច្បាស់លាស់ពេញលេញសម្រាប់ប្រព័ន្ធមនុស្សធម៌នៅទូទាំងពិភពលោក»៕
Daily Program
