ការស៊ើបអង្កេត សម្រាប់មរណសាក្សី នៅ កម្ពុជាបានបិទបញ្ចប់
ឯកសារ ដែល មាន ប្រមាណ ៦០០០ទំព័រ បាន ដាក់ដោយ ឡែកៗ ចំនួន ៦ កេះ ដែល ទាក់ទង នឹង សំណុំរឿង ស៊ើបអង្កេត សម្រាប់មរណសាក្សី នៅ កម្ពុជា ត្រូវ បាន បិទ ជា ស្ថាពរកាលពីពេលថ្មីៗនេះ ដោយ លោក អភិបាល អូលីវីយ៉េ ជ្មីតហស្លេ នៅ ព្រះវិហារសន្ត សិលា និង សន្តប៉ូល ភ្នំពេញថ្មី ដែល មាន លោកអភិបាល លោកបូចារ្យ និង គ្រីស្តបរិស័មក ពី ភូមិភាគ ទាំងបី របស់ ព្រះសហគមន៍កាតូលិក ជិត ៣០០នាក់ ចូលរួម។
លោក អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាល ព្រះសហគមន៍កាតូលិក ភូមិភាគ ភ្នំពេញ បាន ប្រកាស យ៉ាង ឱឡារិកកាលពីថ្ងៃទី ១៨ ខែ មីនានេះ ថា «ការស៊ើបអង្កេត អំពី អ្នកបម្រើរបស់ ព្រះជាម្ចាស់ .....បាន បិទហើយ»។
លោកឲ្យដឹងថា អ្នកបម្រើ របស់ ព្រះជាម្ចាស់ ទាំងនេះ ជា គំរូនៃ ជំនឿ និង ជាក្តីសង្ឃឹមសម្រាប់ ព្រះសហគមន៍ ជំនាន់នេះ និង ជំនាន់ ក្រោយៗ ដោយ ពួកគាត់ បាន ផ្តល់ សក្ខីកម្ម យ៉ាងជាក់ ស្តែង នាំ ឲ្យយើង មាន ជំនឿ បន្តអធិដ្ឋាន និងបន្តយកចិត្តទុកដាក់ បង្ហាញ មេត្តាករុណារបស់ព្រះជាម្ចាស់ ចំពោះ គ្នាទៅវិញទៅមក និង ចំពោះ អ្នកដទៃ។
អ្នកបម្រើ របស់ ព្រះជាម្ចាស់មានចំនួន ១២ រូប រួមមាន៖ លោកអភិបាលយ៉ូសែប ឆ្មារសាឡាស់ លោក បូជាចារ្យ យ៉ូសែបឆ្មារ សាឡឹម លោកបូជាចារ្យម៉ាសែល ទ្រឿងសាងសំរើន លោកបូជាចារ្យ សិលារ៉ាប៉ាំង បងប្រុស ដាមីយ៉ាំង លោកបូជាចារ្យ សាល់ បាដ្រេ បងស្រី ហ្សាកឺលីនសួន បងស្រីលីឌីនូសាវ៉ាន់ លោកយ៉ូសែប សំគីមសាន លោកយ៉ូសែបថុង លោកសិលាឈុំសំចៃ និងលោក សិលារស់អេន។
លោកអភិបាលអូលីវីយ៉េ ជា អភិបាល គ្រប់គ្រង ដំណើរការតុលាការ ស៊ើបអង្កេត មរណសាក្សីនេះ មានប្រសាសន៍ថា ការស៊ើបអង្កេត នេះ ចាបផ្តើមតាំងពី ឆ្នាំ ២០១៥ មក ក្រោយសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បាន ចេញលិខិត អនុញ្ញាត ឲ្យព្រះសហគមន៍កម្ពុជា អាច ប្រមូលឯកសារនិង ស៊ើបអង្កេត ចំពោះ អ្នក ដែលបាន បូជាជីវិត ក្នុង ពេល មានសង្គ្រាមនៅកម្ពុជា ។
ក្នុង រយៈពេល នេះ តុលាការ បាន បើកសំណុំរឿង ធំៗ ចំនួន ២២ដង និង បាន ជួប សាក្សី ជាច្រើន។ លោកអភិបាល សង្ឃឹម ថា «នៅពេលអនាគត យើងមានដំណឹងល្អ និងព្រះសហគមន៍ទាំងមូល ហើយគោរពសាក្សីរបស់យើង និងទទួលកម្លាំងថែមទៀត និងជាពិសេសសម្រាប់ព្រះសហគមន៍កាតូលិកកម្ពុជារបស់យើងជំនាន់ថ្មីៗ ដែលអត់បានស្គាល់ ប៉ុល ពត ដែលអត់បានស្គាល់ទុក្ខលំបាក ដែលស្គាល់សន្តិភាពសព្វថ្ងៃ ឱ្យយើងបន្តថែរក្សាសន្តិភាពនេះ និងបន្តតស៊ូក្នុងជំនឿរបស់យើង ដើម្បីទៅជាសាក្សីតៗទៅទៀត។»
លោក បន្តថា ឯកសារ ដែល បានបញ្ចប់ នេះ នឹង ដាក់ ទៅ កាន់ ទីក្រុង រ៉ូម ដើម្បី ឲ្យ ក្រសួង សម្រាប់សន្តបុគ្គល ត្រួតពិនិត្យ និង បញ្ជូន ការ សម្រេចថ្វាយទៅ សម្តេច ប៉ាបឡេអូទី ១៤។
លោក បូជាចារ្យ ប៉ូល រឿងឆ័ត្រសិរី អ្នកប្រមូលសំណុំរឿង ឲ្យដឹងថាឯកសារ ដែល បាន ដាក់ទៅ នោះ មាន ២ ផ្នែ ក សំខាន់ ៗ គឺ មាន ឯកសារ អំពី តុលាការ និង ឯកសារ អំពី ប្រវត្តិ របស់ អ្នកបម្រើ របស់ ព្រះជាម្ចាស់ ទាំង១២ រូប នោះ។
លោកបូជាចារ្យ ឆ័ត្រសិរី បន្ត ថាការ ស៊ើបអង្កេតនេះ មានសេចក្តីណែនាំ ពីក្រសួងសន្តបុគ្គលនិងអ្នកមានសុភមង្គលពីទីក្រុងរ៉ូម។ ក្រសួងនេះបានចេញឯកសារណែនាំ ដើម្បីឱ្យយើងបានដឹងរបៀបនៃការស៊ើបអង្កេត ដូច្នេះយើងព្យាយាមមែនទែន ដើម្បីដើរតាមផ្លូវនេះ ក៏ដូចជាការបង្កើតតុលាការ ការបង្កើតអ្នកដែលពាក់ព័ន្ធនៃទទួលខុសត្រូវ របៀបនៃការបើកតុលាការ ឬក៏របៀបនៃការប្រមូលឯកសារ ហើយរៀបចំឯកសារទាំងអស់ ដើម្បីបន្តការស៊ើបអង្កេត។
លោក បូជាចារ្យ វ៉ាំងសង់ ច្រេចទៀន អ្នក ប្រមូល ឯកសារ ផ្នែ កប្រវត្តិសាស្ត្រ និយាយថា ឯកសារ ប្រវត្តិ របស់ មរណសាក្សីនីមួយៗ ត្រូវ ការ ពេលវេលា ជាច្រើន ដើម្បី ចងក្រង ហើយ ខ្លះអាច ដល់ ទៅ ៦ខែ ដើម្បីទទួល បាន ឯកសារ មួយ ពេញ លេញ។ ប្រភពឯកសារ ទាំងនោះត្រូវ បាន យក មក ពី ប្រទេស ជាច្រើន ដូចជា បារាំង ទីក្រុង រ៉ូម ម៉ាឡេស៊ី វៀតណាម ចំណែក ឯកសារ នៅ ក្នុងប្រទេស កម្ពុជា យើង ពិបាក រក ដោយសារ សម័យ ប៉ុលពត បាន បំផ្លាញ អស់ គ្មាន សល់។
លោក វ៉ាំងសង់ បន្តថា «បច្ចុប្បន្ន យើងត្រូវថែរក្សាការពារឯកសារទាំងនោះឱ្យបានហ្មត់ចត់បំផុត។ ក្នុងនាមជាសមាជិកតុលាការរៀបចំឯកសារ យើងបានបោះលេខរៀងលើគ្រប់ទំព័រ ហើយលោកពុកយ៉ាំង លូកា បានចុះហត្ថលេខាលើគ្រប់ឯកសារទាំងអស់។ បន្ទាប់មក លោកអភិបាល អូលីវីយ៉េ នឹងបោះត្រាបញ្ជាក់ ដើម្បីធានាថាគ្មាននរណាម្នាក់អាចបន្ថែមបន្ថយ ឬកែប្រែខ្លឹមសារបានឡើយ។ ការធ្វើបែបនេះ គឺដើម្បីប្រកាសជាផ្លូវការមុននឹងបញ្ជូនទៅទីក្រុងរ៉ូមថា ឯកសារយើងស្អាតស្អំ និងគ្មានការភូតកុហក។»
កញ្ញា ក្លារ៉ា ម៉ៅ សាវេត ជាគ្រីស្តបរិស័ទ មក ពី ខេត្ត កំពង់ធំនិយាយ ថា ថ្ងៃនេះគឺមានអត្ថន័យមែនទែនសម្រាប់ជីវិតរបស់នាង «គឺធ្វើឱ្យខ្ញុំមានជំនឿរឹងមាំ» ព្រោះ បងប្អូនទាំងនោះគឺជាគំរូដ៏ល្អសម្រាប់នាង ដើម្បី បន្តដំណើរជីវិតជាគ្រីស្ដបរិស័ទ។ ស្ត្រី រូប នេះ មាន ក្តី សេចក្ដីសង្ឃឹម ថា សម្ដេចប៉ាប ឬអ្នកដែលមានទំនាក់ទំនងក្នុងការស៊ើបអង្កេតរឿងនេះ នឹងអាចផ្ដល់នូវសេចក្ដីសង្ឃឹមមួយសម្រាប់គ្រីស្ដបរិស័ទប្រទេសកម្ពុជា ដើម្បីឱ្យប្រទេសកម្ពុជាជា ផ្លូវការ ។
[3/21/2026 8:57 PM] Seng Leakhena: ក្នុងនាម ជា គ្រូអប់រំ ជំនឿ សាវ៉េត បាន ប្រាប់ ថា នាង នឹង យក គំរូ របស់ អ្នកបម្រើ ព្រះជាម្ចាស់ មក អនុវត្ត ក្នុងជីវិត រស់នៅ សព្វថ្ងៃ និងអធិដ្ឋានសម្រាប់ អ្នក ឈ្វេងយល់ ជំនឿ និង អ្នកដែល កំពុង ស្វែងរក ព្រះជាម្ចាស់ សូម ព្រះអង្គ ប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់បងប្អូនទាំងនោះ ដើម្បីឱ្យមានចិត្តក្លាហានក្នុងការបន្តជំនឿ ឱ្យមានភាពរឹងមាំក្នុងការបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះបងប្អូននៅក្នុងពិភពលោកទាំងមូលផងដែរ។
អ្នកស្រី យូរ ឆ្មារ ប្រាកដ ជា សាក្សី រស់ ដែលជា ប្អូន ស្រីបង្កើត របស់ លោកអភិបាល ឆ្មារសាឡាស់ បាន ឲ្យដឹងថា គាត់ មានចិត្តរំភើប និងដឹងគុណព្រះជាម្ចាស់យ៉ាងខ្លាំង ដែលបានផ្ដល់សំណាងឱ្យគាត់ និង យុវជនជំនាន់ក្រោយ បានទទួលនូវផ្លែផ្កានៃជំនឿដែលកើតចេញពីការលះបង់ និងសក្ខីភាពជីវិតរបស់គ្រីស្តបរិស័ទកាលពី ៥០ ឆ្នាំមុន។
អ្នកស្រី បន្តថា «ពួកគាត់ ជាគំរូឲ្យយើង មានកម្លាំងដើម្បីឲ្យយើងបន្តប្រកាសដំណឹងល្អ ហើយ ឲ្យយើងមានអំណរនឹងជំនឿរបស់យើង។»
អ្នកស្រី បញ្ជាក់ ថា «ដូច្នេះ ជាគំរូនៅក្នុងសម័យហ្នឹងដែលធ្វើឲ្យយើងដឹងថា យើងត្រូវការប្រែចិត្តគំនិត យើងត្រូវចេះរស់នៅដោយស្រឡាញ់គេដូចព្រះជាម្ចាស់ស្រឡាញ់យើង។»
អ្នកស្រី បានលើក ទឹកចិត្ត ដល់ គ្រីស្តបរិស័ទ ជំនាន់ក្រោយ ឲ្យ ចេះយក គំរូ តាម អស់ លោក អំពីការបង្ហាញ ធម៌មេត្តាករុណា របស់ ព្រះជាម្ចាស់ ដល់ អ្នកដទៃ។
កាលពី ៥០ឆ្នាំ មុន ប្រទេសកម្ពុជា បាន ធ្លាក់ក្នុង ភ្លើង សង្គ្រាម ដែល ត្រូវ បាន ចាត់ទុក ថា ជា ឆ្នាំ សូន្យ ដែល គ្មាន ការអនុញ្ញាត គោរពប្រណិប័តន៍សាសនា និង រស់នៅ ដោយ រងទុក្ខវេទនា ភ័យខ្លាច អត់អាហារ និង ធ្វើ ការងារ លើសកម្លាំង ។ លោក អភិបាល ជាតិ ខ្មែរ និង សហការី របស់ លោក បាន តស៊ូ រួមជាមួយជំនឿ ហើយ ត្រូវ បាន ស្លាប់ និង ត្រូវ សម្លាប់ ដូចប្រជាជន ខ្មែរ ជិត ២ លាន នាក់ ដែរ។
ក្រោយឆ្នាំ ១៩៩០ ព្រះសហគមន៍ ចាប់ ផ្តើម រស់រាន ឡើងវិញ ក្រោមការណែនាំ របស់សាសនទូត និង បាន រីកចម្រើន រហូត មកដល់ ពេលនេះ។ បច្ចុប្បន្ន មាន គ្រីស្តបរិស័ទ ចំនួន ២ម៉ឺននាក់ បូជាចារ្យខ្មែរ ចំនួន ១៣អង្គ និង បព្វ ជិត ២ អង្គ បព្វជិតា ជិត ២០នាក់ ដែលកំពុងបម្រើការងារ ក្នុងចំណោម សាសនទូតប្រមាណ ១៥០នាក់ ដែ ល មកពី ប្រទេស ជាច្រើន៕