ការវាយប្រហារដ៏មហន្តរាយជាបន្តបន្ទាប់នៅអ៊ុយក្រែន មន្ទីរពេទ្យកុមារនៅ ទីក្រុងគៀវ រងផលប៉ះពាល់

ប្រទេសរុស្ស៊ី កាលពីថ្ងៃទី៨ ខែកក្កដា បានធ្វើការវាយប្រហារ​ដ៏សម្បើម​ទៅលើទីក្រុងនានា​របស់​អ៊ុយក្រែន ដែលធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៣៧នាក់ស្លាប់ ដែលមានខ្លះរងរបួស​ស្ថិត​នៅក្នុងមន្ទីរពេទ្យនានា។ នេះកើតឡើងមុនមួយថ្ងៃនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូ​ដ៏​មាន​​សារ​សំខាន់ ដែលនៅក្នុងនោះ ប្រធានាធិបតីអាម៉េរិក លោកចូ បាយឌិន បានសន្យានូវ​វិធាន​ការ​​មួយ​ចំនួន​ដើម្បីពង្រឹងប្រព័ន្ធការពារអាកាសនៅអ៊ុយក្រែន។

ការវាយប្រហារថ្មីៗ ទាំងនេះ បានបង្កការក្តៅក្រហាយដល់ទីក្រុងគៀវ និងចោទជាបញ្ហា​លើ​សភាព​ការការពារអាកាសរបស់អ៊ុយក្រែន។

នៅលើសារតេឡេក្រាម លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានសរសេរថា ៖ “ថ្ងៃនេះ រុស្ស៊ី​បាន​វាយ​ប្រហារទីក្រុងអ៊ុយក្រែន។ មនុស្សច្រើនជាង ១៧០នាក់ បានរងរបួស។ ពេលនេះ យើង​ដឹង​ថា មានមនុស្ស ៣៧នាក់ បានស្លាប់ ដែលមាន ៣នាក់ គឺជាកុមារ។ បន្ទាប់ពីបាន​លើក​ឡើង​អំពីការវាយប្រហារថ្មី​នៅលើទីក្រុងផ្សេងៗគ្នា ដូចជា ទីក្រុង គៀវ ឌីនីប្រូ គ្រីវីអ៊ីរីហ្គ ស្ល៉ូវីយ៉ង និងក្រាម៉ាតស លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានធ្វើការលំអិតថា ៖ “ជាសរុប អគារជិត ១០០​ខ្នង ត្រូវរងការខូចខាត មានដូចជា មន្ទីរពេទ្យកុមារមួយ លំនៅដ្ឋាន សួនកុមារ សាលា​មតេ្តយ្យ វិទ្យាល័យ និងមជ្ឈមណ្ឌល​ពាណិជ្ជកម្ម”។

ពី​ទីក្រុងវ៉ាសូវី ដែលលោកហ្សេឡេនស្គី កំពុងធ្វើដំណើរទស្សនកិច្ច ប្រធានាធិបតីអ៊ុយក្រែន បាន​ទាមទារឲ្យលោកខាងលិចឆ្លើយតប​ឲ្យកាន់តែខ្លាំងទៅកាន់រុស្ស៊ី។ លោកក៏បាន​សុំឲ្យកោះ​ប្រជុំ​ជាបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខ​នៃអង្គការសហប្រជាជាតិ។ មុនមួយថ្ងៃនៃកិច្ចប្រជុំកំពូលអង្គការណាតូ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានសង្កត់ធ្ងន់ថា ៖ “គេត្រូវតែបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ី។ គេត្រូវតែបំផ្លាញយន្តហោះចម្បាំងរបស់រុស្ស៊ី​នៅ​ក្នុង​មូល​ដ្ឋានរបស់ពួកវា។ គេត្រូវតែប្រកាន់យកនូវវិធានការខ្លាំងក្លា​ដែលមិនត្រូវបណ្តោយ​ឲ្យមាន​ការ​ខូចខាតខាងសន្តិសុខមួយណាឡើយ។

នៅទីក្រុងគៀវ មណ្ឌលវេជ្ជសាស្រ្តពីរ ត្រូវបានរងគ្រោះ ដែលក្នុងនោះមាន​គ្រឹះស្ថាន​ដ៏​មាន​សារ​សំខាន់សម្រាប់កុមារ និងធ្វើឲ្យមានមនុស្សយ៉ាងហោច ណាស់ ២២នាក់ បានស្លាប់។ មនុស្ស ១១នាក់ ក៏បានស្លាប់​នៅក្នុងតំបន់ ឌីនីប្រូភើត្រូវក៍ និង បីនាក់​បានស្លាប់​នៅទី​ក្រុង​ប៉ូក្រូវ។ យ៉ាងហោចណាស់ មានមនុស្ស ១៤០នាក់ បានរងរបួស​ជាសរុប។ អាជ្ញាធររដ្ឋធានី បាន​ចេញច្បាប់ឲ្យកាន់ទុក្ខមួយថ្ងៃសម្រាប់ថ្ងៃអង្គារ។

នៅលើបណ្តាញសង្គម X លោកហ្សេឡេនស្គី បានបរិហាថា ៖ “មន្ទីរពេទ្យកុមារដ៏ធំបំផុតមួយ​នៅអឺរ៉ុប មន្ទីរពេទ្យ អុកម៉ាតឌី ត្រូវបានខូចខាតនៅទីក្រុងគៀវ”។ លោកបានបន្ថែមថា ៖ “រុស្ស៊ី​មិន​អាចធ្វើមិនដឹង មិនរវល់ ចំពោះការបាញ់មីស៊ីលទាំងនោះទេ ហើយរុស្ស៊ីត្រូវតែ​ជាអ្នក​ទទួល​ខុស​ត្រូវទាំងស្រុងចំពោះរឿងនេះ”។

យោងតាមសេវាកម្មសន្តិសុខអ៊ុយក្រែន យ៉ាងហោចណាស់មនុស្សពីរនាក់ត្រូវបានសម្លាប់​នៅ​ក្នុង​មន្ទីរពេទ្យនេះ ហើយមានក្មេងៗ ៧នាក់ បានរងរបួស​ក្នុងចំណោមក្មេងជាច្រើន។

កាលពីថ្ងៃចន្ទ លោកចូ បាយឌិន បានបរិហារអំពីការវាយប្រហារទាំងនេះ ដែលរំឭក​អំពី​ភាព​សាហាវ​យង់ឃ្នង់ និងឃោឃៅរបស់រុស្ស៊ី ហើយលោកបានសន្យាថា នឹងចាប់​វិធានការថ្មីៗ​ដើម្បី​ពង្រឹង​ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន។

ប្រធានាធិបតីអាម៉េរិក បានថ្លែងថា ៖ “រួមគ្នា ជាមួយសម្ព័ន្ធមិត្តរបស់យើង យើងនឹងប្រកាស​អំពី​វិ​ធានការថ្មីៗ ដើម្បីពង្រឹង​ការការពារដែនអាកាសរបស់អ៊ុយក្រែនដើម្បីជួយ​ការពារទីក្រុង​របស់​ខ្លួន និងជនស៊ីវិលពីការវាយប្រហាររបស់រុស្ស៊ី។ ហើយចាប់ពីថ្ងៃអង្គារ ប្រធានាធិបតី​អាម៉េរិក​​បានទទួល​រៀបចំកិច្ចប្រជុំកំពូល​នៃអង្គការណាតូនៅទីក្រុងវ៉ាស៊ីនតុន។

 

Daily Program

Livesteam thumbnail