ការព្រួយបារម្ភសម្រាប់ការផ្គត់ផ្គង់ប្រព័ន្ធប្រឆាំងមីស៊ីលអាម៉េរិកបន្ទាប់ពីសង្រ្គាម​អ៊ីរ៉ង់ អីស្រាអែល

សហរដ្ឋអាម៉េរិកបានខ្សោះអស់ ១/៤ នៃប្រព័ន្ធស្ទាក់ចាប់មីស៊ីលថាអាដ (THAAD) នៅអំឡុង​សង្រ្គាម​​ជាមួយអ៊ីរ៉ង់ ដែលបន្សល់ទុកនូវការទាស់ខុសលើការផ្គត់ផ្គង់របស់ពួកគេ។

សារព័ត៌មានឌឹ វ៉ល ស្រ្តីត ជូណល (The Wall Street Journal) បានបង្ហាញឲ្យដឹងថា សហរដ្ឋ​អាម៉េរិ​ក​បានធ្លាក់ចុះប្រមាណ ១/៤ នៃស្តុកមីស៊ីលការពារអាកាសរយៈកម្ពស់ខ្ពស់ថាអាដ THAAD កាលពីខែមិថុនាមុនក្នុងការការពារសម្ព័ន្ធមិត្តអ៊ីស្រាអែល នៅក្នុងអំឡុង​សង្រ្គាម ១២​ថ្ងៃ​ជាមួយអ៊ីរ៉ង់។  

ប្រព័ន្ធផ្សព្វផ្សាយស៊ីអេនៗ (CNN) បានរៀបរាប់ថា ការប្រើប្រាស់ដែលគេវិនិច្ឆ័យថា លើស​លុប​នៅក្នុងការវាយប្រហារក្នុងចង្វាក់កើនលើសខ្លាំងជាងផលិតកម្ម ​ធ្វើឲ្យគ្រោះថ្នាក់​ដល់​សមត្ថភាពយោធារបស់សហរដ្ឋអាម៉េរិកនៅកន្លែងដទៃទៀត​លើពិភពលោក។

ការអង្កេតរបស់កាសែតឌឹ វ៉ល ស្រ្តីត ជូណល (The Wall Street Journal) បញ្ជាក់ថា ក្នុង អំឡុងសង្រ្គាម ១២ថ្ងៃ សហរដ្ឋអាម៉េរិកបានមកជួយសម្ព័ន្ធមិត្តពួកគេ​ដោយបាញ់មីស៊ីល​ច្រើន​ជាង ១៥០គ្រាប់។ នេះតំណាងឲ្យ ២៥% នៃស្តុកសរុបនៃមីស៊ីលនេះដែល​អាចប្រើប្រាស់​បាន ហើយស្តុកនេះ​មានភាពខ្វះខាតតាំងពីដំបូងរួចហើយ។

អត្ថបទរបស់សារព័ត៌មានស៊ីអេនៗ (CNN) វិនិច្ឆ័យដែរថា ការប្រើប្រាស់ចំនួនដ៏ធំខ្លាំង​នៃប្រព័ន្ធ​ស្ទាក់​ចាប់មីស៊ីលថាអាដ (THAAD) និងនៅក្នុងពេលដ៏ខ្លី បានបង្ហាញនូវភាពខុសទាស់នៅក្នុង​បណ្តាញ​ការការពារប្រឆាំង​មីស៊ីលរបស់អាម៉េរិក និងធ្វើឲ្យខ្សោះនូវគុណសម្បត្តិយោធាដ៏​មាន​តម្លៃ​ខ្លាំងរបស់ប្រទេសនេះផងដែរ។

ថាអាដ (THAAD) គឺជាប្រព័ន្ធបាញ់ស្ទាក់មីស៊ីលចល័តដែលមានសមត្ថភាពតាមដាន និង​បំផ្លាញ​មីស៊ីល​បាលីស្ទីក នៅខាងក្នុង និងខាងក្រៅបរិយាកាសផែនដី។ វាត្រូវបានចាត់ទុក​ជា​ប្រព័ន្ធ​​មួយ​​​ដែល​ល្អអត់ខ្ចោះបំផុតក្នុងចំណោមប្រព័ន្ធនានានៅលើលោក។

សារព័ត៌មានឌឹ វ៉ល ស្រ្តីត ជូណល ( The Wall Street Journal) បានស្រង់មកឲ្យដឹងថា ដើម្បី ស្តារឡើងវិញនូវស្តុក​នៃប្រព័ន្ធ ថាអាដ (THAAD) ដែលប្រើប្រាស់ក្នុងអំឡុងសង្រ្គាម ១២ថ្ងៃ គេ​ប្រហែល​​ជាត្រូវ​ការច្រើនជាង ១ឆ្នាំ សម្រាប់តម្លៃសរុបស្ថិតនៅចន្លោះ ១,៥ និង ២ពាន់លាន​ដុល្លារ។

ទោះបីជាសហរដ្ឋអាម៉េរិកគ្រោងទទួលប្រព័ន្ធបាញ់ថាអាដ (THAAD) នៅឆ្នាំក្រោយ តែបើ យោង​តាមការវាយតម្លៃថវិកានៃក្រសួងការពារជាតិសម្រាប់ឆ្នាំ២០២៦ អ្នកជំនាញ និងអតីត​មន្រ្តី​ក្រសួងការពារជាតិ ដែលស្រង់សំដីមកដោយ ស៊ីអេនៗ (CNN) បានព្រមានចំពោះ ស្ថានភាព​ដែល​​ស្តុកអាវុធត្រូវបានបង្កើនបន្ថែមទៀត។

អ្នកជំនាញម្នាក់បានបន្ថែមថា ៖ “បន្ទាប់ពីបានធ្វើឲ្យខ្សោះមួយផ្នែកដ៏ធំនៃប្រព័ន្ធបាញ់ ដែល ប្រើប្រាស់បាន សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ប្រទេសទាំងពីរ បានប្រឈមមុខនឹងតម្រូវ ការបន្ទាន់ និងការស្ថាបនាឡើងវិញ​នូវ​ស្តុកអាវុធនេះរបស់ពួកគេ និងបង្កើនយ៉ាងខ្លាំងក្លា​នូវ​អត្រានៃផលិតកម្ម។”

អ្នកជំនាញម្នាក់ដែលស្រង់សំដីដោយ ស៊ីអេនៗ (CNN) បានវិនិច្ឆ័យថា ការតាំងចិត្តជួយ ដ៏ ច្រើនសម្បើមរបស់សហរដ្ឋអាម៉េរិកចំពោះសម្ព័ន្ធមិត្តសំខាន់របស់ពួកគេ​បានចោទជាបញ្ហានៃ សេចក្តីសម្រេចចិត្តក្នុងចំណោមជម្រើសជាច្រើនដែលប្រទេសអាម៉េរិកត្រូវធ្វើ រវាងបន្តគាំទ្រ ខាងយោធាដល់អ៊ីស្រាអែល និងផ្គត់ផ្គង់ឲ្យខ្លួនឯងប្រឈមនឹង​សង្រ្គាមដទៃៗ ទៀត។ ការ ការពារអ៊ីស្រាអែលមិនមែនជាប្រភេទនៃរឿងដែលសហរដ្ឋអាម៉េរិក​អាចអនុញ្ញាតឲ្យខ្លួនឯងធ្វើ ដោយគ្មានដែនកំណត់នោះទេ។ បន្ថែមពីលើនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក ការ ព្រួយបារម្ភពាក់ព័ន្ធ​នឹងស្តុកប្រព័ន្ធចាប់ស្ទាក់មីស៊ីលអាម៉េរិក បានកើតមានឡើងតាំងពីមុន​សង្រ្គាម ១២ថ្ងៃ ជាពិសេស​ពាក់ព័ន្ធនឹងការកម្លាប្រឆាំងនឹងប្រទេសចិននៅតំបន់ឥណ្ឌូ​ប៉ាស៊ីហ្វីក៕

 

Daily Program

Livesteam thumbnail