ការប្រយុទ្ធគ្នា២ថ្ងៃមកនេះ ទាហានកម្ពុជាបានពលី៥នាក់ និងរបួស២១នាក់, ពលរដ្ឋស្លូតត្រង់ស្លាប់៨នាក់ និងរបួស៥០នាក់

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ការប្រយុទ្ធគ្នាពីរថ្ងៃកន្លងមកនេះ នៅពេលថៃបាញ់ប្រហារឈ្លានពានដែនអធិបតេយ្យកម្ពុជា គឺបានបណ្ដាលឲ្យទាហានកម្ពុជា ចំនួន៥នាក់បានពលីជីវិត និងរងរបួសចំនួន២១នាក់។
ក្រៅពីទាហានកម្ពុជាហើយនោះ ថៃដែលបាននិងកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ប្រឆាំងមនុស្សជាតិ បានបាញ់ប្រហារអាវុធធុនធ្ងន់ចូលមូលដ្ឋានជនស៉ីវិលស្លូតត្រង់របស់កម្ពុជា ហើយបណ្ដាលឲ្យជនស៉ីវិលកម្ពុជាចំនួន៨នាក់បានស្លាប់ និងរងរបួសចំនួន៥០នាក់ នៅក្នុងខេត្តឧត្តរមានជ័យ៕
Daily Program
